ភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ សហការជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ផ្ទះជួល ផ្លូវលំ ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានក្រើនរំលឹកថា, ក្នុងករណី ចាក់វ៉ាក់សាំងលើកទី២ តើអាចទៅចាក់ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយភ្ជាប់ជាមួយប័ណ្ណចាក់ថ្នាំលើកទី១?
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សុំមកចាក់នៅកន្លែងដែលបានចាក់លេីកទី១ វិញ ព្រោះ៖
១. ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២. វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ ដែរ
៣. ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១ បានមកចាក់លេីកទីពីរហេីយឫនៅ?
៤. ចៀសវាងភាពច្របូកច្របល់នឹងការផ្ទេវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង ដែលធ្វេីឱ្យខូចវ៉ាក់សាំងទៅវិញ
៥. នៅកន្លែងចាក់លេីកទី១ គ្រូពេទ្យបានជម្រាបរួចហេីយ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។
សូមអរគុណ!!
ដោយ, សិលា