ភ្នំពេញ, យោងតាម សេចក្តីជូនដំណឹងបញ្ជាក់ថា, មន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ ធីខេ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ ននាក់សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅមន្ទីរពហុព្យាបាល និងសម្ភព ស្ដង់ដារ ធីខេ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ខខណ្ឌទួលគោក ចាប់ពីថ្ងៃទី៥ ដល់ ៨ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ នាក់។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!
ដោយ, សិលា