ភ្នំពេញ, មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅផ្ទះលេខ ១០៨ AI, ផ្លុវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអ្នក ជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។ នេះជាការសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ទាំងយប់។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ប្រើប្រាស់សេវាកម្មនៅ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D’analyses Medicales Biobykhin) ស្ថិតនៅផ្ទះលេខ ១០៨ AI, ផ្លុវលេខ ២៧៣, សង្កាត់ទួលសង្កែ ខណខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នក ជំងឺកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
សូមអរគុណ!