មន្ទីរពហុព្យាបាល និង​សម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មានអ្នក​ជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ ​នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ នាក់

ចែករំលែក៖

ភ្នំពេញ, យោងតាម សេចក្តីជូនដំណឹងបញ្ជាក់ថា, មន្ទីរពហុព្យាបាល និង​សម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក មានអ្នក​ជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ ​នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ ននាក់សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិក​នៅមន្ទីរពហុព្យាបាល និង​សម្ភព ស្ដង់ដារ​ ធីខេ​ (Standard TK Polyclinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦ ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់១ ​ខខណ្ឌទួលគោក ចាប់ពីថ្ងៃទី៥ ដល់ ៨ ខែមេសា ឆ្នាំ២០២១។

មូលហេតុ៖ អ្នក​ជំងឺកូវីដ១៩ បានទៅសម្រាកព្យាបាលចំនួន ៣ថ្ងៃ ​នៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកនៅទីនោះចំនួន ៤ នាក់។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print