ភ្នំពេញៈ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍មុននេះបន្តិចថាៈ នៅល្ងាចនេះឆ្លៀតពេលចុះពិនិត្យប្រព័ន្ធលូតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ខ្ញុំបានជួបសំណេះសំណាលជាមួយបងប្អូនជនពិការជើងម្នាក់ ជាអ្នករត់ម៉ូតូកង់បីមកពីខេត្តតាកែវ ដែលកំពុងរង់ចាំភ្ញៀវនៅមុខផ្សារ ។
លោកថ្លែងថាៈ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនពិការទាំងអស់មេត្តាស្វែងរកការងារធ្វើឲ្យបានសមរម្យ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងសង្គមជាតិយើង ៕ សុខ ខេមរា
...




















