​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ធ្វើ​ទស្សនកិច្ច​នៅ​អា​ល្លឺ​ម៉​ង់​

ចែករំលែក៖

 

​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​បាន​ប្រកាស​ថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ នៅ​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៦​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ។​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ បន្ទាប់​ពី​ការ​ទទួល​ពានរង្វាន់​នៅ​ទីនោះ​ លោក​បាន​ គី​មូ​ន​ នឹង​ជួប​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ផង​ដែរ​ ។​
​នៅ​ក្នុង​បទ​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ លោក​ Farhan​ Haq​ មន្ត្រី​នាំពាក្យ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ គី​មូ​ន​ នៅ​ថ្ងៃ​ទី​៨​ ខែមីនា​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៊េ​ក​ឡាំង​ ទី​ដែល​លោក​នឹង​ជួប​ជាមួយ​លោកស្រី​អែង​ហ្គេ​ឡា​ ម៉ាក​កែ​ល​ អធិការបតី​អា​ល្លឺ​ម៉​ង់​ ។​

​ប្រភព​បន្ត​ថា​ អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​នោះ​ លោក​អគ្គលេខាធិការ​នឹង​ជួប​ជាមួយ​ប្រធាន​សភា​ លោក​ Norbert​ Lammert​ និង​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​អា​ល្លឺ​ម៉​ង់​ Norbert​ Roettgen​ ផង​ដែរ​ ។​
​ប្រភព​បន្ត​ថា​ ជាមួយ​គ្នា​នោះ​ដែរ​ លោក​អគ្គលេខាធិការ​នឹង​ចូលរួម​ព្រឹត្តិការណ៍​ពិសេស​ខួង​អនុស្សាវរីយ៍​លើក​ទី​២០​ ការ​បង្កើត​ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​ក្នុង​រដ្ឋធានី​ Bonn​ ។​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​បន្ត​ថា​ ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ មាន​អមដំណើរ​ដោយ​លោក​ Frank​ Walter​ Steinmeier​ រដ្ឋមន្ត្រីក្រសួង​កិច្ចការបរទេស​អា​ល្លឺ​ម៉​ង់​ផង​ដែរ​ ៕​

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print