ភ្នំពេញ, ពលរដ្ឋគ្រប់រូបពិតជាបានដឹងយ៉ាងច្បាស់ពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងការទទួលខុសត្រូវរបស់សម្តេច ! ត្រូវចាំថា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័កនិងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាននិងកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្មីៗបន្ថែម។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន លោកគិតណាស់ គិតពីការជួបជុំ គិតចង់ឱ្យបងប្អូនជួបជុំសប្បាយជាមួយគ្រួសារណាស់ តែកាលៈទេសៈនេះជំងឺកូវីដ-១៩កំពុងតែរាតត្បាត បងប្អូនគួរតែមានការគិតយោគយល់ដល់ទង្វេីល្អរបសរាជរដ្ឋាភិបាលដែលសម្រេចបិទការចេញ-ចូល ពីខេត្ត ១ទៅខេត្ត១ ដែលជាការធ្វេីដំណេីរផ្លូវឆ្ងាយនេះផង ។
បងប្អូនត្រូវគិតថា បេីការជួបជុំគ្រួសារនេះ ប្រសិនបេីបងប្អូនឆ្លងមេរោគកូវីដ-១៩តែម្នាក់ឬពីរនាក់ តេីបងប្អូនទទួលយកមកចម្លងប៉ុន្មាននាក់ទៀត? ហេីយបេីមានការឆ្លងរាលដាលច្រេីន ពិតណាស់វានឹងយកទៅចម្លងតាមគ្រួសារនីមួយៗបន្តទៀតជាក់ជាមិនខាន ហេីយការចម្លងបន្តនេះ តេីវានឹងរីករាយដាលដល់កម្រិតណា ? ដូច្នេះបងប្អូនគួរតែគិតពិចារណាថា បេីប្រមុខដឹកនាំរាជរដ្ឋាភិបាលមិនគិតពីសុខទុក្ខរាស្រ្តទេ ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏មិនផ្អាក ការចេញ-ចូល ឆ្លងកាត់ពីខេត្ត ១ទៅខេត្ត ដែរ។
ឈប់បានឈប់ទៅបងប្អូន ឈប់យកជំនឿ ទៅជឿលេីពួកដែលញុះញុងដែលមិនឱ្យបងប្អូន ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយពួកគេគ្មានគំនិតល្អចំពោះបងប្អូនទេ គេចង់ឃេីញបងប្អូនមានទុក្ខទទួលជំងឺជាប់កាយ ពេលបងប្អូនមានជំងឺជាប់កាយគេនិងទម្លាក់កំហុសមកលេីរាជរដ្ឋាភិបាល ថាការដឹកនាំរបស់រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះរាស្រ្ត។
សម្តេចរំលឹកណាស់គឺ សូមបងប្អូនប្រជាពលរដ្ឋដែលដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមអញ្ជើញទៅធ្វើសំណាកទៅតាមទីតាំងដែលក្រសួងសុខាភិបាលបានប្រកាស។
សម្តេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តរការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ៕
ដោយ, សុខ ខេមរា