រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺខ្មែរអង្គរបុកម៉ូតូស្មាស់ស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងពេលដែលរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុនពន្លឺខ្មែរអង្គរបានបើកបុកម៉ូតូស្មាស់ពេញមួយទំហឹងក្នុងទិសច្រាស់គ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅលើផ្លវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៩៣និងលេខ៩៤ស្ថិតក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះឈ្មោះ វ៉ាន់ ស៊ុនលី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសាលាផ្លូវវាល ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតជនរងគ្រោះបានជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគីស្មាស់រ៉េវ៉ូ អត់ពាក់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនពន្លឺខ្មែរអង្គរ ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ៣B-៦០៥៨ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាបើកក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូស្មាស់រីវ៉ូពេញមួយទំហឹងបណ្តាលអោយប៉ើុងខ្ទាតចេញពីម៉ូតូបោលក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងបានចុះរត់គេចខ្លួនបានស្រមោល ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានដឹកយកទៅធ្វើបុណ្យនៅផ្ទះ ចំពោះមធ្យោបាយបង្ករត្រូវយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេតត្តដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី ។ ចន្ថា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print