ភ្នំពេញ, លោក ឌី វិជ្ជា ប្រធានអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកបានបង្ហោះលើផេកផ្លូវការ ដែលបង្ហាញពីភាពទទួលខុសត្រូវចំពោះកាងារ បម្រើប្រជាពលរដ្ឋ ដោយគ្មានគិតយប់ថ្ងៃ សម្រាក បុណ្យទាន សំខាន់បំពេញកាតព្វកិច្ចតាមដានគ្រប់ទីតាំង ដែលមានអ្នកជំងឺកូវីដ-១៩ ទៅកាន់ទីតាំងនោះ នឹងផ្សព្វផ្សាយជូនសាធារណជនបានដឹង ដើម្បីអោយមានការប្រុងប្រយ័ត្ន ។
លោកបានថ្លែងថា, ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខ្ញុំនិងក្រុមការងារដ៏សកម្មរបស់ខ្ញុំ កំពុងរួមគ្នាធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឹ កូវីដ១៩ (#COVID-19)។
លោកបន្តថា, 🙏ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពតាមវិធានការបិទខ្ទប់ ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ របស់រាជរដ្ឋាភិបាល។
រួមគ្នាដើម្បីប្រទេសជាតិយើង!
សូមអរគុណ!
...