ភ្នំពេញ, នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អង្គភាព នគរដ្រេហ្គន បានទទួលព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ស្តីពីការផ្តល់នីតិសម្បទានយោបាយ ឱ្យអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចំនួន ០៧រូប ក្នុងនោះរួមមាន :
ទី១- ត្រូវបានផ្តល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ យ៉ែម បុញ្ញឫទ្ធិ ភេទ ប្រុស កើតថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៦០ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ទី២-ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ ឡុង គឹមឃន ភេទ ប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៨៤ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ទី៣- ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ ទួត ឃឿត ភេទ ប្រុស កើតថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៥៣ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ទី៤- ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ មុត ចន្ថា ភេទ ប្រុស កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៦ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ទី៥-ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ ឡាត់ លិតេយ្យ ភេទ ប្រុស កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៦៥ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកាលេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ទី៦-ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ ជុំ ច័ន្ទដារិន ភេទ ប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨០ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
និងទី៧-ត្រូវបានផ្ដល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ យ៉ង់ ផាន់ណេត ភេទ ស្រី កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨៥ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ តាមរយៈត្រាស់បង្គាប់មាត្រា២ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕
ដោយ, សុខ ខេមរា