ក្រសួងសុខាភិបាលបញ្ជាក់ថា, មានករណីស្លាប់ចំនួន​ ០២នាក់​ ជាបុរសជនជាតិខ្មែរអាយុ​ ៧០ឆ្នាំ​ ស្លាប់នៅផ្ទះ​ និងស្ត្រីជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ​ ស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ​

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់ជនជាតិខ្មែរចំនួនពីរនាក់ បុរសអាយុ ៧០ឆ្នាំ និងស្ត្រីអាយុ៤៨ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១-មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ,ស្ត្រីជនជាតិខ្មែអាយុ ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបាន បញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២:២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញ ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID -19)។

២-ការិយាល័យស្រុកប្រតិបត្តិមេគង្គ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:០៥នាទីល្ងាច។ ដោយទទួល បានព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថាមុនពេលស្លាប់ពីរទៅបីថ្ងៃ គាត់មានចេញរោគសញ្ញាក្ដៅខ្លួន ក្អក និងមានប្រវត្តិជំងឺ ទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសពដើម្បីធ្វើការវិភាគ នៅថ្ងៃដដែលវេលាម៉ោង១៨:៣០នាទីល្ងាច នៅទីតាំងផ្ទះរបស់សព ជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅផ្ទះ
ដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print