ភ្នំពេញ, យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួល វិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បី ធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ និងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលដូចបានចែងខាងលើ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំអំពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖
១. ត្រូវបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ រួមមាន រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយក និងប្រធានអង្គភាពប្រហាក់ប្រហែល។
ចំពោះរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដទៃទៀត ត្រូវធ្វើការពីលំនៅឋាន ឬទីសំណាក់ របស់ខ្លួនតាមរយៈអនឡាញ។ ក្នុងករណីចាំបាច់ត្រូវមកបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវទាក់ទងមកអគ្គលេខាធិការដ្ឋាន ដើម្បីរៀបចំផ្ដល់លិខិតបំពេញ បេសកកម្មជូន តាមការចាំបាច់។
២. អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែល ដែលត្រូវចាត់មន្ត្រីមកបំពេញការងារឱ្យបានជាអប្បបរមា មិនលើសពី ២% រួមមាន៖ ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , អគ្គលេខាធិការដ្ឋាន
– អគ្គនាយកដ្ឋានរដ្ឋបាល
– អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានពន្ធនាគារ → អគ្គនាយកដ្ឋានអន្តោប្រវេសន៍
-អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបណ្ឌិត្យសភានគរបាលកម្ពុជា ។
ចំពោះអគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលក្រៅពីនេះ ត្រូវបំពេញការងារតាមរយៈ អនឡាញពីលំនៅឋាន ឬទីសំណាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរៀងៗខ្លួន។
អគ្គនាយកនៃអគ្គនាយកដ្ឋាន និងប្រធានអង្គភាពប្រហាក់ប្រហែល ដែលត្រូវបានអនុញ្ញាតឱ្យ មន្ត្រីមកបំពេញការងារមិនលើសពី ២% ត្រូវរៀបចំលិខិតបំពេញបេសកកម្មសម្រាប់តែគោលបំណង នៃការធ្វើដំណើរពីលំនៅឋាន ឬទីសំណាក់របស់មន្ត្រីសាមី មកកាន់ទីស្តីការក្រសួងមហាផ្ទៃ ឬអង្គភាព បំពេញការងារ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និង ត្រូវបញ្ជូនបញ្ជីឈ្មោះមកអគ្គលេខាធិការដ្ឋាន ដើម្បីផ្ដល់ជូនប័ណ្ណចេញ-ចូលទឹស្ដីការក្រសួងមហាផ្ទៃ។
៣.អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវរៀបចំកំណត់ទំហំមន្ត្រីដែលត្រូវឱ្យមកបំពេញការងារនៅអគ្គស្នង ការដ្ឋាន និងអង្គភាពចំណុះ រួមទាំងអង្គភាពប្រតិបត្តិការនានា ទៅតាមតម្រូវការការងារជាក់ស្ដែង ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយត្រូវរៀបចំលិខិតបំពេញបេសកកម្ម ផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវមកបំពេញការងារ សម្រាប់តែគោលបំណងនៃការធ្វើដំណើរពី លំនៅឋាន ឬទីសំណាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីសាមី មកកាន់អង្គភាពបំពេញការងារប៉ុណ្ណោះ។
៤. ចំពោះមន្ត្រីដែលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារក្នុងតំបន់បិទខ្ទប់ ត្រូវបំពេញ ការងារជាប្រក្រតី តាមវិធានការ និងគោលការណ៍ នៃការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទាំងនោះ។
អគ្គនាយកដ្ឋានពន្ធនាគារត្រូវណែនាំ និងធ្វើការត្រួតពិនិត្យការចេញលិខិតបំពេញបេសកកម្ម សម្រាប់មន្ត្រីអនុរក្សពន្ធនាគារដែលត្រូវចាត់ឱ្យមកបំពេញការងារ សម្រាប់តែគោលបំណងនៃការធ្វើ ដំណើរពីលំនៅឋាន ឬទីសំណាក់របស់មន្ត្រីសាមី មកកាន់មណ្ឌលអប់រំកែប្រែ ឬពន្ធនាគារ ដែលខ្លួន បំពេញការងារតែប៉ុណ្ណោះ ។
៥. មន្ត្រី និងបុគ្គលិកពេទ្យដែលបំពេញការងារនៅ មន្ទីរពេទ្យ ១៦ ឧសភា ត្រូវបានអនុញ្ញាតឱ្យមកបំពេញ ការងារជាប្រក្រតី។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវណែនាំ និងធ្វើការត្រួតពិនិត្យការចេញ លិខិតបំពេញបេសកកម្មសម្រាប់តែគោលបំណងនៃការធ្វើដំណើរ ពីលំនៅឋាន ឬទីសំណាក់របស់
មន្ត្រី-បុគ្គលិកសាមី មកកាន់មន្ទីរពេទ្យ ១៦ ឧសភា តែប៉ុណ្ណោះ។
៦. ដើម្បីធានានិរន្តរភាពការងារ និងដើម្បីកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលបិទខ្ទប់នេះ មន្ត្រីដែល ត្រូវបានអនុញ្ញាតឱ្យមកបំពេញការងារនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ដូចបានកំណត់ខាងលើ ត្រូវវេចខ្ចប់អាហារថ្ងៃត្រង់ផ្ទាល់ខ្លួនសម្រាប់ទទួលទាននៅតាមអង្គភាពរៀងខ្លួន
៧.ក្នុងពេលធ្វើដំណើរពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន មកកាន់ទីស្តីការក្រសួងមហាផ្ទៃ បំពេញការងារ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវបានអនុញ្ញាតឱ្យមកបំពេញការងារបាន( ត្រូវយកជាប់មកជាមួយនូវលិខិតបំពេញបេសកកម្ម និងប័ណ្ណសម្គាល់ខ្លួនដើម្បីបង្ហាញដល់កម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យតាមដងផ្លូវ ហើយត្រូវពាក់ គម្លាតក្នុងអំឡុងពេលធ្វើដំណើរ៕
ដោយ, សុខ ខេមរា