បើទោះជាធុញ ទ្រាន់ក៏ពលរដ្ឋអាមរិកមិនមានជម្រើសផ្សេងទៀតឡើយ

ចែករំលែក៖

 

បើទោះបីពលរដ្ឋអាមេរិកធុញ ទ្រាន់នឹង ការដឹកនាំរបស់ត្រកូល គ្លីនតុន ឬត្រកូល ប៊ូសតែគ្មានជម្រើសផ្សេងឡើយ។ ជាក់ ស្ដែងពេលនេះមានតែលោកស្រីហ៊ីល ឡារីគ្លីនតុនប៉ុណ្ណោះដែលមានសមត្ថភាព ក្នុងការដឹកនាំអាមេរិក ។

ចំណែកត្រកូលប៊ូសវិញមិនអាចដឹកនាំនៅពេលនេះឡើយ ដោយសារ ប្អូនប្រុសអតីតប្រធានាបតីប៊ូស បានដកខ្លួនចេញពីការប្រកួត ហើយនៅ ក្នុងអាណត្ដិក្រោយៗទៀតលោកអាចក្លាយ ជាបេក្ខភាពដែលមានប្រជាប្រិយបំផុត។

អ្នកឯកទេសវិភាគនយោបាយអាមេរិក លោក William Jones មកពីទស្សនាវដ្ដី Executive Intelligence Review របស់ អាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិក ពិតជាមានការធុញ ទ្រាន់នឹងគោលនយោ បាយរបស់គ្រួសារត្រកូលប៊ូស និងគ្លីនតុន ដោយពេលនេះ ពលរដ្ឋអាមេរិកចង់ មើលឃើញអ្នកនយោបាយថ្មីឡើងដឹកនាំអាមេរិកវិញម្ដង ។

លោក William Jones បន្ដទៀតថា យើងពិតជាហត់នឿយនិងធុញ ទ្រាន់ទៅ លើការដឹកនាំទាំងគ្រួសារត្រកូនប៊ូស និងគ្លីនតុន។ ពេលនេះយើងត្រូវការ មនុស្សថ្មីឈ្មោះថ្មីឡើងដឹកនាំអាមេរិកវិញ ម្ដង។ កន្លងមកអតីតអភិបាលរដ្ឋ Mary- land លោក Martin o’malley ក៏បានរិះ គន់បេក្ខភាពប្រធានាធិបតីអាណត្ដិថ្មី ឆ្នាំ២០១៦ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក Jeb Bush ដែលជាប្អូនប្រុស អតីតប្រធានាធិបតីប៊ូស មានគម្រោង ប្ដូរវេនគ្នាឡើងកាន់អំណាច។ លោក O’Malley បញ្ជាក់ថា “ខ្ញុំសូមនិយាយ តាមត្រង់ថា តំណែងប្រធានាធិបតី អាមេរិកមិនមានជាពានរង្វាន់ឬម្កុដនោះ ឡើយដែលគ្រួសារទាំងពីរប្ដូរវេនគ្នាគ្រប់ គ្រង” ។

បច្ចុប្បន្នអតីតរដ្ឋមន្ដ្រីការបរទេសអា មេរិកលោកស្រីហ៊ីលឡារី គ្លីនតុន និង អតីតអភិបាលរដ្ឋ Florida លោក Jeb Bush បានក្លាយជាបេក្ខភាពប្រធានាធិ បតីនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៦។ នៅពេលនេះគេមិនទាន់មើលឃើញថា មានបុគ្គលណាមួយដែលមានសមត្ថភាពជាងអ្នកទាំងពីរខាងលើដើម្បីដណ្ដើម តំណែងប្រធានាធិបតីនោះឡើយ ។

បើតាមការស្ទាបស្ទង់មតិនាពេល កន្លងមកបេក្ខភាពប្រធានាធិបតីហ៊ីលឡារីគ្លីនតុនទទួលបានការគាំទ្រច្រើន ជាងគេបំផុតនឹងក្លាយជាប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦។ ពលរដ្ឋអាមេរិក យល់ឃើញថា នៅក្នុងរដ្ឋកាលដឹកនាំ របស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន បានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានការរីក ចម្រើនខ្ពស់។ ទាំងនោះហើយបានជាពល រដ្ឋអាមេរិកមានទំនុកចិត្ដទៅលើការដឹកនាំរបស់ត្រកូលគ្លីនតុនច្រើនជាងត្រកូលប៊ូស ៕ ម៉ែវ សាធី

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print