ភ្នំពញៈ យុវជនប្រុសស្រីមួយក្រុមបាននាំគ្នាជិះម៉ូតូចេញមកពីដើលេងកោះពេជ្រត្រលប់ទៅផ្ទះខណះជិតដល់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀតមានម៉ូតូ៥ទៅ៦គ្រឿងបានដេញវាយបណ្តាលអោយពួកជនរងគ្រោះភ័យជិះបែកផ្លូវគ្នាត្រូវក្រុមបង្កវាយបណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់និងនារី២នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៨មិនា ឆ្នាំ២០១៦ នៅមុខរោងចក្រCWKH តាមបណ្តោយផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីបក្ខពួកជនគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុគេពួកគេបាននាំគ្នាទៅដើរលេងនៅកោះពេជ្រដោយមានគ្នា៦នាក់ប្រុស៣ស្រី៣ជិះម៉ូតូ៣គ្រឿង មួយគ្រឿងម៉ាកឌ្រឹមសង់សេរីឆ្នាំ២០១៥ ជិះគ្នា៣នាក់ប្រុសម្នាក់ មួយគ្រឿងទៀតម៉ាកMSX ជិះដោយយុវជនម្នាក់ និងមួយគ្រឿងទៀតម៉ាកនិច ឌុបគ្នាប្រុស្រី២នាក់ ខណះដែលដើរលេងរួចក៏នាំគ្នាត្រលប់មកផ្ទះវិញនៅម្តុំផ្សារព្រៃទា ។ ជនរងគ្រោះបានបន្តថា ខណះជិះជិតដល់ផ្ទះក៏ស្រាប់តែមានម៉ូតូ៥ទៅ៦គ្រឿងប្រដាប់ដោយដំបងនិងដាវ បានជិះដេញពួកគេធ្វើអោយពួកគេភ័យទើបជិះម៉ូតូបែកផ្លូវគ្នាដោយម៉ូតូឌ្រឹមសង់ជិះទៅតែឯងតាមផ្លូវលំព្យាយាមគេចពីចង្កូមខ្លាលុះជិះទៅដល់ចំណុចមុខរោងចក្រCWKH ដោយផ្លូវមានជង្ហុក់ធ្វើអោយដួលម៉ូតូទើបក្រុមដៃដល់ព្រួតវាយបណ្តាលអោយយុវជនជាតៃកុងរបួសធ្ងន់ធ្ងរចំណែកនារី២នាក់ទៀតរបួសស្រាល ។ ដោយឡែកបក្ខពួកជនរងគ្រោះ៣នាក់ទៀតពុំមានងរបួសនោះទេ។ បន្ទាប់ពីក្រុមបង្កវាយអោយរបួសរួចពួកគេក៏បានជិះម៉ូតូេគចខ្លួនបាត់អស់។
ជនរងគ្រោះបនបន្តទៀតថាពួកគេពុំដែលមានរឿងនិងមិនដែលស្គាល់ក្រុមទាំងនោះទេ ហើយក៏មិនដឹងថាក្រុមទាំងនោះដេញវាយពីមូលហេតុអ្វីនោះដែរ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានរាយការទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងដើម្បីរងចាំក្រុមគ្រួសារយកឯកសារដែលពាក់ព័ន្ធមកផ្ទៀងផ្ទាត់ទើបប្រគល់អោយវិញ។ សុខាសែនជ័យ