ភ្នំពេញ៖ សិល្បករសិល្បការិនីជាច្រើនបានជួបជុំគ្នាក្នុងពិធីជប់លៀងមួយដើម្បីចូលរួមអបអរសរទរទិវានារីអន្តរជាតិ៨មីនានិងដើម្បីអបអរការទទួលបានសញ្ញាបត្របណ្ឌិតពី ប្រទេសប៉ាគីស្ថានរបស់លោកកុយ ស៊ីឌឿនដែលជាប្រធានសិល្បៈឌីភី។
កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៦ខែមីនាឆ្នាំ២០១៦នេះនៅភោជនីយដ្ឋានវីហ្វ្រេន។
វត្តមានតារាជើងចាស់មួយចំនួនបានមកចូលរួមនិងភ្ញៀវកិត្តិយសដទៃទៀតបានពាំនាំនូវបាច់ផ្កាកម្រងផ្កាអបអរលោកកុយ ស៊ីឌឿន ដែលបានសញ្ញាបត្របណ្ឌិតផ្នែកទស្សនៈវិជ្ជានិងរដ្ឋបាលនយោបាយពីប្រទេសប៉ាគីស្ថាន។តារាដែលមានវត្តមាននាគ្រានោះមាននាយសានម៉ៅ អ្នកនាងឈួន សុវណ្ណឆៃ អ្នកស្រីថុង ស៊ីវទៀង លោកអ៊ឹម ជីវ៉ា កញ្ញាហេង ស្រីពេជ្រ កញ្ញាថន តារា អ្នកស្រីចាន់តារាទី អ្នកស្រីហែម សុវណ្ណលោកសុះ ម៉ាច អ្នកស្រីត្រឡុង កាណារ៉ូ លោកសោភ័ណតន្ត្រីព្រមទាំងញាតិមិត្តនិងសិល្បករមួយចំនួនទៀតផងដែរ។
លោកកុយ ស៊ីឌឿនបានបញ្ជាក់រំលឹកពីអតីតកុមារកំព្រាធ្លាប់រស់នៅមជ្ឈមណ្ឌលកុមារកំព្រាកៀនឃ្លាំងធ្លាប់បានឆ្លងកាត់ការលំបាកនឹងតស៊ូជាច្រើនមុនពេលដែលលោកទទួលបានជោគជ័យច្រើននៅពេលនេះ។ លោកបានបន្តឲ្យដឹងថាមូលហេតុដែលលោកទទួលបាននូវឈ្មោះជាបណ្ឌិតផ្នែកទស្សនៈវិជ្ជានិងរដ្ឋបាលនយោបាយពីសាកលវិទ្យាល័យភុនចាបប្រទេសប៉ាគីស្ថានក័ព្រោះតែគេបានពិនិត្យតាមដានរាល់សកម្មភាពរបស់លោកជាច្រើនដែលបានធ្វើកន្លងមកគិតទៅមានរយៈពេល៤ឆ្នាំ។ ទីប្រឹក្សា្រសួងព័ត៌មានរូបនេះបញ្ជាក់ថាលោកកម្មវិធីទទួលបានងារជាបណ្ឌិតនេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះដោយមានគណៈកម្មាការប្រទេសប៉ាគីស្ថានមកប្រគល់ជូន។ កិច្ចការដែលបាននេះគឺគេផ្តោតលើសកម្មភាពសកម្មភាពមនុស្សធម៌កិច្ចការសង្គមផ្សេងៗដែលលោកបានធ្វើកន្លងមកទោះជាហត់នឿយក៍មិនបោះបង់ឡើយ។លោកបន្តទៀតថាបើទោះបីជាលោកទទួលបានបណ្ឌិតទស្សនៈវិជ្ជានិងរដ្ឋបាលនយោបាយក៍លោកនៅតែបន្តរូបភាពជាមួយសកម្មភាពសង្គមដូចពីមុនពោលពីដើមយើងធ្វើអ្វីគឺនៅដដែលមិនចោលដោយពិសេសការចែករំលែកទុក្ខលំបាកមួយចំនួនដល់ជនក្រីក្រគ្រាដែលលោកធ្លាប់ដឹងច្បាស់ពីការរស់នៅលំបាកនិងមិនមានការហូបចុកគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃហើយលោកនៅតែបន្តសកម្មភាពនេះដដែលបើទោះបីជាលោកឈរនៅទីណាក៏ដោយ។
ផ្សារភ្ជាប់ជាមួយកម្មវិធីនេះលោកក៍ដឹកនាំក្រុមការងារសិល្បៈករនិងមន្ត្រីបម្រើការងារមួយចំនួននៅក្រសួងព័ត៌មានជប់លៀងរីករាយអបអរយកលាភជ័យទាំងអស់គ្នាដើម្បីទិវានារីអន្តរជាតិ៨មីនាដែលជាទិវាមួយគោរពសិទ្ឋិស្ត្រីទោះជាយ៉ាងណាស្ត្រីក៍មានកិច្ចការជាច្រើនមិនចាញ់បុរសឡើយពោលបុរសខ្លះធ្វើការមិនដូចស្ត្រីឡើយគ្រាន់តែកិច្ចការការងារក្នុងផ្ទះក៍ស្ត្រីរាប់រ៉ងយ៉ាងលំបាក។ ក្នុងជាប្តីជាមេគ្រួសារលោកធ្វើកម្មវិធីនេះដើម្បីលើកទឹកចិត្តស្រ្តីក៍ដូចជាការលើកទឹកចិត្តចំពោះភរិយារបស់លោកផងដែរដោយគាត់ក៍ជាមេផ្ទះមួយឆ្លងកាត់ការលំវបាកមិនចាញ់ស្ត្រីទូទៅឡើយដូចនេះបុរសទាំងអស់គួរតែគោរពសិទ្ឋិស្ត្រីទាំងអស់គ្នា មិនថាតែក្នុងថ្ងៃសិទ្ធិនារីអន្តរជាតិ៨មិនាទេគឺគ្រប់ថ្ងៃទាំងអស់៕
ដោយ៖ វឌ្ឍនា