សមត្ថកិច្ចចុះរុះរេីខ្ទមអនាធិបតេយ្យសង់លេីដីព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ កម្លាំងសមត្ថកិច្ចចម្រុះស្រុកវាលវែងរួមមាននគរបាល អាវុធហត្ថ យោធា បរិស្ថាន សហការជាមួយមន្រ្តីជំនាញរដ្ឋបាលព្រៃឈីចុះរុះរេីខ្ទមសង់អនាធិបតេយ្យលេីដីព្រៃខុសច្បាប់របស់រដ្ឋ។
ប្រតិបត្តិការកម្លាំងចម្រុះចុះបង្រ្កាបការសាងសង់ខ្ទមអនាធិបតេយ្យខាងលេីប្រព្រឹត្តឡើងពេញមួយព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចស្រែយក្សក្នុងព្រៃស្ថិតក្នុងភូមិសំឡាញ ឃំុក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពត៌មានពីកម្លាំងចុះអនុវត្តបានឲ្យដឹងថាៈ ក្នុងកិច្ចប្រតិបត្តិខាងលេីនេះ ធ្វេីការរុះរេីខ្ទមបានចំនួន២៨ខ្ទម ហេីយខ្ទមដែលកម្លាំងបានរុះកម្ទេចចោលនោះ មានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រសង់អំពីបង្គោលឈើចំនួន៤ដេីម ដំបូលប្រក់ស្លឹកគ្មានបាំងជញ្ជាំងឬក្រាលរនាបអី្វនោះទេ។
ប្រភពបន្តថាៈ ខ្ទមដែលត្រូវបានរុះរេីទាំងនោះ គ្មានម្ចាស់នោះឡេីយគឺពួកគេកាប់ឆ្ការព្រៃខុសច្បាប់របស់រដ្ឋ ដេីម្បីក្នុងគោលបំណងយកដីធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួនទើបបានជាមកសង់យ៉ាងអនាធិបតេយ្យបែបនេះ។ប្រភពដដែលបន្តទៀតថាៈ ការបង្រ្កាបខាងលេីនេះ ធ្វេីឡើងតាមបញ្ជារបស់ថ្នាក់លេី ។

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print