ការខិតខំរុករកយន្ដហោះដឹកអ្នក ដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ា ឡេស៊ីដែលបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែ មីនា មកទល់ពេលនេះពីរឆ្នាំទៅហើយ មិនទាន់ដឹងថាយន្ដហោះនោះនៅកន្លែងណា? ហើយវាសនាអ្នកដំណើរទាំងអស់ ទៅជាបែបណា ?
គ្រាន់តែប្រាក់ចំណាយសម្រាប់ស្វែងរកយន្ដហោះមានតម្លៃថ្លៃជាងយន្ដហោះដែលបាត់ខ្លួនទៅទៀត។ ក្រោយរយៈពេល ពីរឆ្នាំរុករកប្រាក់ចំណាយកើនឡើងរហូត ដល់ទៅ១២៥លានដុល្លារ នៅតែមិន អាចរកឃើញយន្ដហោះដដែល ។
ពីរឆ្នាំផុតទៅក្រោយយន្ដហោះ MH 370 ដឹកអ្នកដំណើរ២២៧នាក់រួមទាំង ក្រុមអាកាសយានិក១២នាក់បានចាក់ ចេញពីអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ក៏ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា។ តាំងពី ការបាត់ខ្លួនដោយអាថ៌កំបាំងប្រទេសជាង ៤០បានចូលរួមរុករកតែមិនឃើញអ្វីទាល់ តែសោះក្រៅពីបំណែកដែលគេសង្ស័យប៉ុណ្ណោះ។ កន្លងមកគេបានរកឃើញ បំណែកនៅលើកោះReunion និងMoz- ambique ក៏មិនមែនជារបស់ MH370 នោះដែរ ។
ចិន អូស្ដ្រាលី និងម៉ាឡេស៊ី កំពុងតែ រុករកតាំងពីដើមរហូតមកទល់ពេលនេះនៅតែមិនអាចរកឃើញ។ ការស្វែងរក នៅលើដែនសមុទ្រមានទំហំ១២០គីឡូ ម៉ែត្រក្រឡា រហូតដល់មហាសមុទ្រ ឥណ្ឌា ៕
ដោយ៖ ម៉ែវ សាធី