តើ “អំណាច​” និង “ឥទ្ធិពល” ខុសគ្នាដូចម្តេច?

ចែករំលែក៖

ភ្នំពេញ, តាមប្រសាសន៍លោក ហ៊ុន ម៉ាណែត បកស្រាយ , មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត។ មេដឹកនាំអង្គភាពត្រូវយល់ដឹងឱ្យបានច្បាស់អំពីអត្ថន័យនៃពាក្យ អំណាច និងឥទ្ធិពល។ មានអំណាចមិនប្រាកដថាមានឥទ្ធិពល ហើយអត់អំណាចក៏មិនមែនមានន័យថាមិនមានឥទ្ធិពលដែរ។ អំណាចគឺផ្អែកទៅលើតួនាទី ឋានន្តរសក្តិ សិទ្ធិក្នុងការចុះហត្ថលេខា និងអាចបង្ខំជម្រុញក្នុងកាលៈទេសៈមួយចំនួន ប៉ុន្តែឥទ្ធិពលធ្វើឱ្យមនុស្សមានការគោរពស្រលាញ់ មានបេះដូងកក់ក្តៅ មានការតស៊ូជាមួយគ្នាក្នុងគ្រាលំបាក ។ ជាមេដឹកនាំអង្គភាពត្រូវកសាងឥទ្ធិពលឱ្យបានរឹងមាំ។ ជាមេដឹកនាំអង្គភាពគឺមានន័យថាបានទទួលនូវអំណាចដែលមកជាមួយការទទួលខុសត្រូវ ដើម្បីឈានទៅទទួលបាននូវឥទ្ធិពលដែលកើតចេញពីការស្រលាញ់ដក់ជាប់ក្នុងក្រអៅបេះដូងរបស់យោធិនគ្រប់រូប។ ជាមេដឹកនាំអង្គភាពត្រូវមានចិត្តធ្ងន់ ត្រូវពិនិត្យពិចារណាឱ្យបានដិតដល់ និងត្រូវផ្តល់ឱកាសផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។ មេដឹកនាំអង្គភាពត្រូវចាំថាកត្តាសំខាន់ក្នុងការសម្រេចភារកិច្ចគឺទាមទារអោយមានការដើរទន្ទឹមគ្នារវាង បច្ចេកទេស និងនយោបាយ។ ដើម្បីបាននូវលទ្ធផលយើងត្រូវពឹងលើបច្ចេកទេស តែដើម្បីលើកទឹកចិត្តមនុស្សឱ្យចូលរួមអនុវត្ត យើងទាមទារនូវសិល្បៈនៃការបត់បែន។ ភារកិច្ចក្នុងការដឹកនាំបន្តរជាកិច្ចការសំខាន់។ សូមបន្តយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងស្រូបយកបទពិសោធន៍ពីនាយទាហានជំនាន់មុន ដោយផ្តល់នូវការគោរពរាល់តួនាទី និងភារកិច្ច ។ លោក ហ៊ុនម៉ាណែត រំឮកថា, ៣ការពារ ៣កុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print