ភ្នំពេញៈនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានអញ្ជើញក្នុង ពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ និងសម្តែងនូវព្រះកត្តញ្ញូតាធម៌ និងការដឹងគុណព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងនារីមកពីគ្រប់មជ្ឈដ្ឋាន មានជាអាទិ៍ អ្នកគ្រូ និស្សិត សិស្ស ពល ការិនី និងស្រ្តីជាមេផ្ទះប្រមាណជិត២០០នាក់ ធ្វើឡើងនៅក្នុងភូមិគ្រឹះរបស់ប្រធានបក្សរូបនេះតែម្តង ៕ សុខខេមរា
...