ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រលប់ថ្ងៃសៅរ៍រទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥១១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៦២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥១១នាក់ (សហគមន៍ទាំង ៥០៩នាក់) និងមានអ្នកជាសះស្បេីយចំនួន ៦២នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៥០៩ នាក់
– អ្នកដំណើរពីបរទេស ០២ នាក់
ភ្នំពេញ (318) ព្រះសីហនុ (126) កណ្ដាល (44) បន្ទាយមានជ័យ (4) កំពង់ចាម (5) កំពង់ឆ្នាំង (4) កំពង់ធំ (2) ស្វាយរៀង (2) ត្បូងឃ្មុំ (2) តាកែវ (2)
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៩៣៥៩ នាក់
– អ្នកជាសះស្បើយ= ៣២១០ នាក់
– អ្នកកំពុងព្យាបាល= ៦០៧២ នាក់
– អ្នកស្លាប់= ៧១ នាក់៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖