ក្រសួងសុខាភិបាល​៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៥១១នាក់​ និងអ្នកជាសះស្បេីយ​ ៦២នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រលប់ថ្ងៃសៅរ៍រទី២៤ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​ ៥១១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៦២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៣ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៥១១នាក់​ (សហគមន៍ទាំង ៥០៩នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ៦២នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍ ៥០៩ នាក់
– អ្នកដំណើរពីបរទេស ០២ នាក់

ភ្នំពេញ (318) ព្រះសីហនុ (126) កណ្ដាល (44) បន្ទាយមានជ័យ (4) កំពង់ចាម (5) កំពង់ឆ្នាំង (4) កំពង់ធំ (2) ស្វាយរៀង (2) ត្បូងឃ្មុំ (2) តាកែវ (2)

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៩៣៥៩ នាក់
– អ្នកជាសះស្បើយ= ៣២១០ នាក់
– អ្នកកំពុងព្យាបាល= ៦០៧២ នាក់
– អ្នកស្លាប់= ៧១ នាក់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​នៅក្នុងសេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាល​ខាងក្រោមនេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print