ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីឥណ្ឌូនេស៊ី

ចែករំលែក៖

 

ទីក្រុងហ្សាកាតា, បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរទស្សន:គ្នា សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹក នាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នា ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារ:សំខាន់ ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជំនះលើវិបត្តិ សុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ប្រធានាធិបតី បានស្របមតិគ្នាជុះវិញសារ:សំខាន់ ក្នុងការរក្សាឲ្យបានសន្តិភាព សន្តិសុខ និងស្ថេរភាព នៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសាជាថ្មី នូវឆន្ទះក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។ នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូន លោកប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិ បាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនូវឧបទ្វវ​ហេតុលិចនាវាមុចទឹក ក្នុងលំហសមុទ្រ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានេជំរាបជូនលោក ប្រធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដែលកាលពីជាងមួយឆ្នាំមុន កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដាល់៥០០នាក់ បច្ចុប្បន្នមានការកើនឡើងដ៏គួរ ឥ្យព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិតដ៏ច្រើនផងដែរ។ លោកប្រធានាធិបតីបាន ចូលរួមសោកស្តាយផងដែរ ជាមួយនិងរីការាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងបានអរគុណសម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលនិងក្រុមគ្រួសារទាហានម៉ារីនជើងទឹក ដែលបានពលី ជីវិតនៅក្នុងឧបទ្វវហេតុលិចនាវាមុជទឹក ក្នុងលំហរសមុទ្រ៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print