រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៖​ ក្រុមងារងារចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម​ ដែលត្រូវយកសំណាក

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម​ ដែលត្រូវយកសំណាក បានលើកឡើងថា​ នៅថ្ងៃទី២៨ ខែមេសាម្សិលមិញ​នេះ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ដល់ក្រុមទី១៥ សរុបមានចំនួន៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន៧០នាក់។ នេះ​បេីយោង​តាមការបញ្ជាក់ជាផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១នេះ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេសួទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។

គួរបញ្ជាក់ថា​ ដោយឡែក​ចំពោះ​បុគ្គលណា​ ដែលមិនចូលរួមសហការ និងគេចវេះមិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print