ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលត្រូវយកសំណាក បានលើកឡើងថា នៅថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ដល់ក្រុមទី១៥ សរុបមានចំនួន៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន៧០នាក់។ នេះបេីយោងតាមការបញ្ជាក់ជាផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេសួទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។
គួរបញ្ជាក់ថា ដោយឡែកចំពោះបុគ្គលណា ដែលមិនចូលរួមសហការ និងគេចវេះមិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង៕ដោយ៖សហការី