ភ្នំពេញ៖ យេីងសង្កេតឃេីញថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជា នៅតែបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្តកេីនឡើងជាលំដាប់ ដូច្នេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចូលរួមអនុវត្តវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលទាំងអស់គ្នា ដេីម្បីកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺ១៩ ដ៏កាចសាហាវមួយនេះ។
ជាក់ស្ដែង នៅថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៧៦១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៦៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៦១នាក់ (សហគមន៍ទាំង ៧៦០នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៦៦នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៧៦០ នាក់
– អ្នកដំណើរពីបរទេស ១ នាក់
ភ្នំពេញ (408) កណ្ដាល (144) ព្រះសីហនុ (83) បន្ទាយមានជ័យ (67) តាកែវ (15) សៀមរាប (14) កំពង់ស្ពឺ (13) កំពង់ចាម (6) ត្បូងឃ្មុំ (5) ព្រៃវែង (3) កំពង់ធំ (1) កោះកុង (1)
គិតត្រឹមព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 13402 នាក់
– អ្នកជាសះស្បើយ= 5152 នាក់
– អ្នកកំពុងព្យាបាល= 8150 នាក់
– អ្នកស្លាប់= 93 នាក់។
ជាមួយគ្នានេះ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!
សូមរម្លឹកថា, នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកម្រិត ១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះ សម្តេចតេជោ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ៖ស តារា