តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែចេញល្បាតជាប្រចាំ​ ២៤ម៉/២៤ម៉

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា, ក្នុងរយ:ពេលនៃការអនុវត្តវិធានការបិទខ្ទប់​ ចាប់តាំងពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​មក​ សង្កេតឃេីញថាមានប្រជាពលរដ្ឋជាច្រេីនបានចូលរួមសហការ​ និងអនុវត្តតាមវិធានការនេះ​ ។ ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ​ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់៧ថ្ងៃទៀតរហូតដល់ថ្ងៃទី​០៥​ ខែឧសភា​ ឆ្នាំ២០២១​ ហេីយសាលារាជធានីភ្នំពេញ​ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា៣តំបន់ផ្សេងគ្នា​ តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ ។

លោកស្នងការបានបន្តថា, ទោះជាយ៉ាងណានៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម​ និងតំបន់លឿងទុំ​ ដែលមិនចូលរួមសហការ​ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ​ ស្របពេលដែលពលរដ្ឋភាគច្រេីនបានចូលរួមសហការ​ និងគោរពបានយ៉ាងល្អតាមការណែនាំ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម​ និងតំបន់លឿងទុំ​ ជួយរាយការណ៍​ និងផ្តល់ព័ត៌មាន​ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែល្មេីសនឹងវិធានការនេះ​ ដេីម្បីចាត់ការតាមវិធានការច្បាប់​ ។

សូមបញ្ជាក់ថាទាំងតំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែចេញល្បាតជាប្រចាំ​ ២៤ម៉/២៤ម៉​ ទាំងតាមផ្លូវធំ​ និងផ្លូវតូច​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print