លោកស្រី ឱ វណ្ណឌីន តែងក្រើនរំលឹក ពីជំងឺដ៏កាចសាហាវកូវីដ-១៩ ឆ្លងលឿនណាស់ !

ចែករំលែក៖

ភ្នំពេញ, សារក្រើនរំលឹក របស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានសំណេរថា, ✍️សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។

លោកស្រី ឱ វណ្ណឌីន បានលើកថា, នៅឥណ្ឌា​ យេីងឃេីញស្រាប់ហេីយ​ៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ​ មែនទេ? បេីមែន​ ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន​ ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំង​ +​ នៅផ្ទះ​ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ​ ព្យាយាមកុំចេញក្រៅផ្ទះ)។ សុំជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន​ ហេីយសង្ឃឹមថា​ យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ​ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print