លោក ចាន់ សុផាត ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វេភាគីដូនរ័ត្ន ស្រុក មេមត់ ខេត្ដត្បូងឃ្មុំ នរណាៗក៏ដឹងដែរថា គាត់គឺជាមេគយមួយរូប ស្ទើរតែដេក លើលុយទៅហើយ ខណៈមួយរយៈប្រភពនៃបទល្មើសឈើ ធ្នង់ សុក្រំ គគីរ គ្រញូង ចេញទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យពេញបន្ទុក ច្រកដូនរ័ត្នបានពាក់ ព័ន្ធនិងបទល្មើសនេះធំជាងគេ ដោយគេអះអាងថា មេគយ ចាន់ សុផាត ចាំតែ រាប់ក្បាលឡានឈើប្រភេទយីឌុបយកលុយទាំងយប់ ទាំងថ្ងៃ ហើយបុគ្គលរូបនេះ អាចប្រឈមទៅនឹងសំណុំរឿងបទល្មើសព្រៃឈើ គណៈកម្មការជាតិបង្ក្រាបបទល្មើស ព្រៃឈើបញ្ជូនសំណុំរឿងទៅតុលាការចាត់តាមនីតិវិធីនោះ ។
អ្វីដែលគឃ្លើននឹងច្បាប់ មេគយ ចាន់ សុផាត បានបន្ដប្រព្រឹត្ដនូវអំពើពុករលួយ កាន់តែមានដដែល ស្របពេលការគ្រប់គ្រងច្រកខាងលើនេះបានអនុញ្ញាតឱ្យទំនិញ ប្រភេទជាគ្រឿងឧបភោគ បរិភោគ មានជាភេសជ្ជៈ ទំនិញចាប់ហួយ ភាគច្រើន បង់ពន្ធនាំចូលមិនគ្រប់ កើតឡើងដោយការឃុបឃិតគ្នា ហូរចូលយ៉ាងអនាធិប តេយ្យដែលគេដឹងថា ស្ទើរតែពី៥០ទៅ៧០ភាគរយ ដែលបង់ពន្ធមិនគ្រប់ ។
លោក ចាន់ សុផាត កំពុងមោទនភាពនិងការទទួលលាភសក្ការៈដោយអំពើ ពុករលួយ តាំងពីបទល្មើសព្រៃឈើ កើតមានពេញបន្ទុក ។ ដល់បច្ចុប្បន្នអ្វីដែល ចំណាត់ការរបស់តុលាការមិនទាន់ចំណាត់ការទៅលើបុគ្គលមួយរូបនេះនៅឡើយ កាន់តែធ្វើឱ្យមេគយចាន់ សុផាត បណ្ដែតបណ្ដោយឱ្យទំនិញគេចពន្ធហូរចូលតាម អំពើចិត្ដ ក្នុងនោះអាចមានការបង់ជាខែ ឬគិតតាមឯកសារដែលយោគយល់មិន ឱ្យបង់ពន្ធគ្រប់ សុទ្ធតែជាចេតនាទុច្ចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋ ។
ពាក់ព័ន្ធបញ្ហានេះ គួរណាស់តែថ្នាក់លើធ្វើការពិចារណាចំពោះបទល្មើសគេច ពន្ធដែលកើតមាននៅច្រកច្រកដូនរ័ត្ននេះ ឬមួយក៏ពាក់ព័ន្ធទៅនឹងការផ្ដល់សំណូក ទទួលប្រចាំខែ ទើបលោកចាន់ សុផាត គ្មានញញើតនិងច្បាប់ ហើយក្រុមឈ្មួញ បាននិយាយថា គ្មានអ្វីសំខាន់ជាងការបង់លុយក្រោមតុ ទោះជាដឹក ផ្ទុក លើសទម្ងន់ ឬបង់ពន្ធមិនគ្រប់ក៏ដោយ មេគយ ចាន់ សុផាត ចង់បានណាស់ ធ្វើយ៉ាងណាឱ្យមាន ឈ្មួញមករកស៊ីតាមច្រករបស់ខ្លួន ដោយមិនបាច់គេចថាគេចពន្ធ ដើម្បីមាន កំណើន ពន្ធខ្ពស់ សម្រាប់បំពេញតម្រូវការ ផែនការ និងមួយចំនួនធំសម្រាប់ ប្រភពសេដ្ឋកិច្ចរបស់ខ្លួនពីក្រុមឈ្មួញឆក់កណ្ដៀត តាមរយៈការឃុបឃិតគ្នានេះ ៕







