ភ្នំពេញៈ បុរសម្នាក់ដែលត្រូវជាប្តីរបស់ស្ត្រីម្នាក់ជាប្រធានក្រុមរោងចក្របានរងរបួសបាក់ដៃខាងឆ្វេងនិងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជនដៃដល់ចំនួន២នាក់ បង្កហឹង្សា ដើមចមផ្តើមដោយ សារការចោទប្រកាន់ ទៅលើជនរងគ្រោះ ថាជាអ្នក លុបឈ្មោះ ពួកគេចេញពីរោងចក្រ ។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១១និង៣០ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ មកម្លេះ នៅមុខរោងចក្រ កាត់ដេរ ភឺម៊ែ តាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃដដែល ទើបចាប់ឃាត់ជនបង្កទាំ២នាក់ខាងលើបាន ។
ជនរងគ្រោះ មានឈ្មោះ នឿន សុីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ខាងរដ្ឋបាលរោងចក្រ ភឺម៊ែ ស្នាក់នៅ ផ្ទះជួល ភូមិត្រពាំងថ្លឹង ស្រុកនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសបាក់ដៃឆ្វេង បែកក្បាល ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកជនដៃដល់ ទី១-ឈ្មោះ ជា ភារុណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ខាងលើ ស្នាក់នៅ ផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ កម្ពុជាក្រោម ។ ទី២-ឈ្នោះ ម៉ែន ខែត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ ធ្វើការជាមួយគ្នា ស្នាក់នៅផ្ទះជួល ជាមួយគ្នា មានស្រុកកំណើតភូមិនាសាគីរី ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ ។ ទាំង២នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានបណ្តឹង របស់ភាគីរងគ្រោះ ។
តាមប្រពន្ធ របស់ជនរងគ្រោះ ជាប្រធានរដ្ឋបាល រោងចក្រខាងលើ បានឲ្យដឹងថា មុនកើតហេតុ ជនបង្កទាំ២នាក់ បានចោទប្រកាន់ ខ្លួន ថាជាមេក្លោង ផ្តើមគំនិត លុប ដកឈ្មោះពួកគេ ចេញពីរោងចក្រការចោទប្រកាន់ គ្មានហេតុផលបែបនេះ ក្លាយទៅជាសង្រ្គាមសម្តី ដឺដង ដៀមដាមដាក់គ្នា ហើយត្រូវបានជនរងគ្រោះ ទៅសាកសួរ លុះរហូតដល់វេលាម៉ោង១១នឹង៣០នាទីព្រឹក ពេលសម្រាកចេញហូបបាយ នៅតែភាគីសងខាង និយាយ ទាញយកហេតុផលរៀងខ្លួន ទីបំផុត បង្កហឹង្សាដាក់គ្នា អ្នកចាញ់ចូលសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងស្ថានភាពរបួស បាក់ដៃខាងឆ្វេង និងបែកក្បាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯអ្នកឈ្នះចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចូលបុ៉ស្តិ៍ បូ៉លីស ។
បច្ចុប្បន្នជនបង្កទាំ២នាក់ ត្រូវបាននគរបាលបុ៉ស្តិ៍ ឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ