ខេត្តកណ្ដាល, នៅល្ងាចថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងកងកម្លាំងពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការយកសំណាកបងប្អូនប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ ដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលត្រូវបានបិទខ្ទប់ រួចដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយពីតំបន់នេះមានប្រជាពលរដ្ឋមួយចំនួនមានឆ្លងមេរោគកូវីដ-១៩។ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានឆ្លងមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យជំនាញ បានបន្តយកសំណាកពួកគាត់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយប្រើប្រាស់ឧបករណ៍ Rapid Test។
សូមបញ្ជាក់ផងដែរថា, មានជនអនាមិក បានបង្កើតគណនីហ្វេសបុកក្លែងក្លាយ ឈ្មោះ Chhoeun Sochett ហើយបានយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដាក់រូប Cover និង រូប Profile ។ ប៉ុន្តែលោកបានបដិសេធច្រើនចោល ក្នុងនោះសូម្បីតែ page ផ្លូវការរបស់ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានមិនចេញការបំភ្លឺជូនសាធារណជន ឲ្យបានជ្រាបអំពី page ផ្លូវការរបស់លោកស្នងការពិតប្រាកដ និងហ្វេសប៊ុកក្លែងក្លាយដែលយករូបលោកស្នងការទៅដាក់ប្រើនោះ៕
ដោយ, ស្អាងជ័យ