អភិបាលខេត្តកំពង់ចាមចុះពិនិត្យការ​រៀបចំសម្ភារបរិក្ខារពេទ្យ ដើម្បីត្រៀមបើកដំណើរការនៃមន្ទីរពេទ្យមេគង្គកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ÷ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងមានរាលដាលខ្លាំងក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម នោះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងទី០៣ ខែឧសភា ឆ្នាំ២០២១ ​លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយអស់លោកជាអភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ការ​រៀបចំនូវសម្ភារបរិក្ខារពេទ្យ ដូចជាគ្រែសម្រាប់អ្នកជំងឺ ការត្រៀមឧបករណ៍ពេទ្យក្នុងការដាក់ឱ្យដំណើការព្យាបាល​​អ្នកជំងឺ​​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ ដែលលអាចដាក់ចំណុះគ្រែប្រមាណជាង៥០០គ្រែ ហើយក្នុងដំណើការជាជំហានដំបូងនេះ យើងការរៀបចំតែប្រមាណជាង២០០គ្រែប៉ុណ្ណោះ។

ក្នុងឳកាសនោះលោកអភិបាលខេត្តក៏បានណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិធានការនៃការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ ដែលនៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print