អាជ្ញាធរ​ថៃ​ ថ្ងៃ​ចន្ទ​នេះ​! រកឃើញ​អ្នកជំងឺកូវីដ-១៩ថ្មី​ ជាង​ ​២ពាន់នាក់បន្ថែមទៀត​ ចំណែក​អ្នកជំងឺកូវីដ​ចំនួន​ ៣១នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters​ បានដកស្រង់ប្រភពពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា​ ថ្ងៃនេះ​អាជ្ញាធរ​មូលដ្ឋាន​ បានរាយការណ៍អំពីអ្នកជំងឺ COVID-19 ចំនួន ៣១នាក់​ បានបាត់បង់ជីវិត និងមនុស្ស ២,០៤១នាក់បន្ថែមទៀត​ឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។

ក្រសួងសុខាភិបាលថៃ​​ បន្តថា​ ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧១,០២៥ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ២៧៦នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០កន្លងទៅ​នេះ​។

ចំណែក​អ្នកជំងឺជិត ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ដែលកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ទៅលើវិស័យសុខាភិបាលទូទាំងប្រទេស។

គួរជម្រាបថា ចំពោះ​ការផ្ទុះរលកថ្មីនៃជំងឺ COVID-19 មួយរយៈចុងក្រោយនេះនៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងថ្មីៗចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ គិតត្រឹម​តែនៅក្នុងខែមេសា​នេះ​ ប៉ុណ្ណោះ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​ កាសែតបាងកកប៉ុស្តិ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print