ខេត្តបន្ទាយមានជ័យ, នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់បន្ថែម ធ្វេីតេស្តរហ័ស(Rapid Test)ទាំង៤៦នាក់ លទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំកងកម្លាំងបាន ចុះប្រមូលអាជីវករ នៅក្នុងផ្សារសិរីសោភ័ណ អ្នកពាក់ព័ន្ធជាមួយ ម្តាយបុគ្គលម្នាក់ដែលមានតេស្តវិជ្ជមានកូវីដ-១៩ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ រួមនឹងមិត្តភក្តិ បុគ្គលដែលមានតេស្តវិជ្ជមាន កូវីដ-១៩ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។
បច្ចុប្បន្ននេះអាជ្ញាធរក្តុង បានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន តែត្រូវអនុវត្តតាមវិធានការសុខាភិបាល។
សូមបញ្ជាក់ថា, ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន938នាក់ទៀត , ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 16299នាក់
– អ្នកជាសះស្បើយ= 5791នាក់
– អ្នកកំពុងព្យាបាល= 10394នាក់
– អ្នកស្លាប់= 107នាក់
សូមបងប្អូនប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុនសែន ៣ការពារ , ៣កុំ អោយបានខ្ជាប់ខ្ជួនបំផុត ។
ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕
ដោយ, សិលា