ដំណឹងរីករាយ ,! អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណខេត្តបន្ទាយមានជ័យចំនួន៤៦នាក់​លទ្ធផលធ្វើតេស្តគឺអវិជ្ជមានទាំងអស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃទី៤​ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ធ្វេីតេស្តរហ័ស​(Rapid Test)ទាំង៤៦នាក់​ លទ្ធផល​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំកងកម្លាំងបាន​ ចុះប្រមូលអាជីវករ​ នៅក្នុងផ្សារសិរីសោភ័ណ​ អ្នកពាក់ព័ន្ធជាមួយ​ ម្តាយបុគ្គលម្នាក់ដែលមានតេស្ត​វិជ្ជមាន​កូវីដ-១៩​ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​ បុគ្គលដែលមានតេស្តវិជ្ជមាន​ កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ​។
បច្ចុប្បន្ននេះអាជ្ញាធរក្តុង បានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក​ នៅផ្ទះរៀងៗខ្លួន​ តែត្រូវអនុវត្តតាមវិធានការសុខាភិបាល។
សូមបញ្ជាក់ថា, ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន938នាក់ទៀត , ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 16299នាក់
– អ្នកជាសះស្បើយ= 5791នាក់
– អ្នកកំពុងព្យាបាល= 10394នាក់
– អ្នកស្លាប់= 107នាក់

សូមបងប្អូនប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុនសែន ៣ការពារ , ៣កុំ អោយបានខ្ជាប់ខ្ជួនបំផុត ។

ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print