ឡាវ៖​ រកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី​ ៤៦នាក់បន្ថែមទៀត​ និងអំពាវនាវឲ្យពលរដ្ឋរួមគ្នាទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ បានដកស្រង់ចេញផ្សាយប្រភពពីរដ្ឋាភិបាលឡាវ​ បានប្រកាសនៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា​ រកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី​ ៤៦នាក់បន្ថែមទៀត​ និងបានជំរុញឲ្យពលរដ្ឋគ្រប់រូប រួមគ្នាទប់ទល់ការឆ្លងរាតត្បាតជំងឺ COVID-19 តាមរយៈវិធានការនានាដែលត្រូវបានដាក់ចេញ ក្នុងនោះរួមមានទាំងការបិទខ្ទប់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ ដែលមានករណីឆ្លងច្រើនជាងគេផងដែរ។

បើតាមមន្ត្រីក្រសួងសុខាភិបាលឡាវ ក៏បានអំពាវនាវ​ឲ្យ​គ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវមានកាតព្វកិច្ចណែនាំឲ្យមនុស្សគ្រប់រូប អនុវត្តវិធានការសុវត្ថិភាព ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានទៀងទាត់ និងរក្សាគម្លាតសុវត្ថិភាព នៅរាល់ពេលធ្វើដំណើរចេញទៅក្រៅ។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​​ អាជ្ញាធរឡាវ​ កាលពីថ្ងៃអង្គារទី៤​ខែឧសភា​ម្សិលមិញនេះ​ បានសម្រេចចិត្ត អូសបន្លាយពេលបន្ថែមសម្រាប់ វិធានការបិទខ្ទប់ប្រទេស ឬ Lockdown ចំនួន ១៥ថ្ងៃទៀត។

បច្ចុប្បន្ន​ ប្រទេសឡាវ​ ដែលមានចំនួនប្រជាជនសរុប ៧.៣៦លាននាក់ គិតត្រឹមថ្ងៃពុធទី៥​ ឧសភា​នេះ មានករណីឆ្លង COVID-19 សរុប ១,០៧២ករណីហើយ ក្រោយពីអ្នកឆ្លង ៤៦នាក់ទៀតត្រូវបានបូកបញ្ចូល។​ ប៉ុន្តែ​ឡាវ​ មិនមានករណីស្លាប់ ដោយសារតែជំងឺ COVID-19 នោះ​ឡើយ ខណៈអ្នកជាសះស្បើយមានចំនួន ៩៩នាក់ និងអ្នកជំងឺរហូតដល់ ៩៧៣នាក់ទៀតកំពុងសម្រាកព្យាបាល៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print