សារព័ត៌មាន Sputnik កាលពីថ្ងៃទី៩ ខែមីនា បានផ្សាយថា ចិនបានប្រតិកម្ម យ៉ាងខ្លាំងក្រោយពេលដែលទទួលបានព័ត៌ មានថា អាមេរិកមានគម្រោងបញ្ជូន យន្ដហោះទម្លាក់គ្រាប់B-1 ទៅកាន់ប្រទេស អូស្ដ្រាលីដើម្បីគ្រប់គ្រងឥទ្ធិពលរបស់ ចិន ។
សារព័ត៌មាន FNA បានដកស្រង់ សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង លី យ៉ាងដូច្នេះថា “យើងព្រួយ បារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានខាងលើ ដែលអាចធ្វើឱ្យប៉ះពាលដល់ទំនាក់ទំនង អាមេរិក-ចិន”។ លោក ហ៊ុង លី ក៏បាន ប្រមានដល់អាមេរិក និងអូស្ដ្រាលី ពីកិច្ច សហប្រតិបត្ដិការយោធានោះដើម្បីសន្ដិភាពមិនមែនសំដៅទៅលើប្រទេសណាមួយនោះឡើយ ពិសេសគឺប្រទេសចិន តែម្ដង ។
តាមប្រភពព័ត៌មានរ៉យទ័របានផ្សាយ ថា បច្ចុប្បន្នអាមេរិកកំពុងតែពិភាក្សា ជាមួយអូស្ដ្រាលីដើម្បីបញ្ជូនយន្ដហោះ ទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយមក កាន់ប្រទេសអូស្ដ្រាលី។ សកម្មភាពខាង លើកើតឡើងក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោនបង្ហាញក្ដីបារម្ភពីសកម្មភាពរបស់ចិន ពង្រីកការគ្រប់គ្រងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ពិសេសគឺតំបន់សមុទ្រចិន ភាគខាងត្បូង ។
មេបញ្ជាការកងទ័ពអាមេរិកលោក ស្រី Robinson បានឱ្យដឹងថា នៅក្នុងពេល នេះចិនបានពង្រីកវត្ដមានយោធានៅ អាស៊ីប៉ាស៊ីហ្វិក ទាំងនោះហើយដែលអា មេរិកចំបាច់ត្រូវតែមានវត្ដមាននៅក្នុងតំបន់នេះដើម្បីធានាសន្ដិសុខស្ថិរភាពក្នុងតំបន់ទាំងមូលតាមការចង់បានរបស់ ប្រទេសក្នុងតំបន់។ លោកស្រី រ៉ូប៊ីនសុន បញ្ជាក់ថា អាមេរិកបន្ដសកម្មភាពនៅ ដែនសមុទ្រចិនភាគខាងត្បូង ហើយអំពាវ នាវដល់ប្រទេសអូស្ដ្រាលីចូលរួមដើម្បី ធ្វើឱ្យមានសេរីភាពចរាចរណ៍នៅលើ ដែនសមុទ្រអន្ដរជាតិ ។
ការប្រកាសរបស់មេបញ្ជាការកង ទ័ពអាមេរិកចំពេលដែលទំនាក់ទំនងរវាង អាមេរិកនឹងចិនប្រឈមមុខតានតឹងដាក់ គ្នារយៈពេលកន្លងមក ពិសេសក្រោយ ពេលអាមេរិកធ្វើការយាមល្បាតនៅដែន សមុទ្រចិនភាគខាងត្បូងដែលជាទីតាំង ដែលចិនកំពុងតែបង្កើនការលុបដីនិងថ្ម បង្កើតកោះសិប្បនិមិត្ដដោយខុសច្បាប់ ។
ជាមួយគ្នានេះដែរ អាមេរិកបាន ព្រមានដល់ប្រទេសក្នុងតំបន់សមុទ្រចិនភាគខាងត្បូងថា ប្រទេសទាំងនោះអាចនឹង បាត់បង់ផលប្រយោជន៍ជាច្រើនប្រសិន បើមិនមានសកម្មភាពទប់ទល់ជាមួយចិន ទេនោះ ។
មេទ័ពអាមេរិកលោកស្រី រ៉ូប៊ីនសុន បញ្ជាក់ទៀតថា នៅពេលនេះចិនកំពុងតែ គិតគូរខុសឆ្កង អាចជំរុញឱ្យមានសង្គ្រាម នៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងកើត ឡើង ក្រោយពេលដែលចិនបង្ហាញវត្ដ មានយោធាជាច្រើននៅទីនោះ។ លោក ស្រី រ៉ូប៊ីនសុន បញ្ជាក់ថា កម្លាំងទាហាន អាមេរិកនៅតែបន្ដធ្វើសកម្មភាពយាម ល្បាតនៅដែនសមុទ្រចិនភាគខាងត្បូង បើទោះបីចិនប្រឆាំងក៏ដោយ។ លោក ស្រីបន្ដទៀតថា “យើងនឹងបន្ដឱ្យមាន ការហោះហើរយាមល្បាតនៅដែនសមុទ្រ អន្ដរជាតិ ស្របទៅតាមច្បាប់កំណត់”។ លោកស្រីបន្ដទៀតថា ការដែលចិនបង្កើន វត្ដមានយោធានៅតាមបណ្ដាកោះនៅ ដែនសមុទ្រចិនភាគខាងត្បូង និងបញ្ជូន យន្ដហោះចម្បាំង កាំជ្រួចមីស៊ីល ព្រមទាំង ប្រលានយន្ដហោះមានប្រវែង៣.០០០ ម៉ែត្ររបស់ចិនអាចជំរុញឱ្យមានសង្គ្រាម កើតឡើង ។
ចំណែកចិនវិញក៏បានចោទប្រកាន់ វាយប្រហារតបទៅវិញ ដោយបានលើក ឡើងថា គឺអាមេរិកទៅវិញទេដែលជា អ្នកកំពុងតែធ្វើឱ្យតំបន់សមុទ្រចិនខាង ត្បូងនេះក្លាយជាតំបន់កងទ័ព។ ការបរិ ហាររិះគន់ធ្ងន់ៗរបស់ចិនត្រូវបានធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអាមេរិក បានប្រកាសថានឹងបង្កើនប្រតិបត្ដិការ ល្បាតដែនសមុទ្រ នៅក្នុងតំបន់មាន ជម្លោះនៃសមុទ្រចិនខាងត្បូង។ ថ្លែង នៅចំពោះមុខសភា មេបញ្ជាការកងទ័ព ជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា នាវាចម្បាំងរបស់ អាមេរិកនឹងធ្វើដំណើរចូលទៅកាន់គ្រប់ទីកន្លែងដែលអនុញ្ញាតដោយច្បាប់អន្ដរជាតិ ហើយប្រតិបត្ដិការល្បាតដែនសមុទ្រ ដើម្បីធានាសិទ្ធិសេរីភាពនាវាចរណ៍ក្នុងតំបន់សមុទ្រចិនខាងត្បូងនឹងនៅតែបន្ដ ធ្វើ ហើយធ្វើកាន់តែខ្លាំងជាងមុនទៅទៀត បើទោះជាចិនបានបញ្ជូនយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលទៅដំឡើងនៅក្នុងតំបន់នេះក៏ដោយ។
គួររំឭកឡើងវិញថា ចិនបានដំឡើង ប្រព័ន្ធមីស៊ីលបាញ់យន្ដហោះនៅក្នុងតំបន់ ប្រជុំកោះប៉ារ៉ាសែល (Paracel) ព្រមទាំង ដាក់ប្រព័ន្ធរ៉ាដានៅក្នុងតំបន់ប្រជុំកោះ ស្ប្រាតលី (Spratley) ដែលសុទ្ធតែជា តំបន់កំពុងជាប់ជម្លោះជាមួយនឹងប្រទេស នៅក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ នៅ ពេលនោះមន្ដ្រីជាន់ខ្ពស់អាមេរិកទាំង យោធា និងស៊ីវិលក្នុងនោះរួមមានទាំង លោក ចន ឃើរី រដ្ឋមន្ដ្រីការបរទេស អាមេរិកផង បានបរិហាររិះគន់យ៉ាង ខ្លាំងៗថា ចិនកំពុងតែធ្វើឱ្យតំបន់សមុទ្រ ចិនខាងត្បូងនេះក្លាយជាតំបន់កងទ័ព។ ក៏ប៉ុន្ដែនៅថ្ងៃព្រហស្បតិ៍មន្ដ្រីអ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅ ចំពោះមុខអ្នកកាសែតថា គឺអាមេរិក ទៅវិញទេទើបជាប្រទេសដែលកំពុងតែជំរុញឱ្យសមុទ្រចិនខាងត្បូងក្លាយជាតំបន់ កងទ័ពតាមរយៈការបញ្ជូននាវាចម្បាំង និងយន្ដហោះចម្បាំងឱ្យទៅធ្វើការល្បាត នៅក្នុងតំបន់នេះ ។
មន្ដ្រីអ្នកនាំពាក្យរូបនេះបានបញ្ជាក់សាជាថ្មីម្ដងទៀតថា ទីតាំងដែលចិន ដំឡើងប្រព័ន្ធរ៉ាដា និងមីស៊ីល គឺសុទ្ធតែ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន ដូច្នេះវាជាសិទ្ធិរបស់ចិននៅក្នុងការដំឡើង ប្រព័ន្ធការពារដែនដីរបស់ខ្លួន ។
ស្ថានភាពនៅក្នុងសមុទ្រចិនភាគខាង ត្បូងបើទោះបីមានការថ្កោលទោសប្ដឹង ផ្ដល់បែបណាក្ដីចិននៅតែបន្ដសកម្មភាព នៅទីនោះដដែល។ មួយវិញទៀតចិន អាចពង្រីកការគ្រប់គ្រងទីនោះបានយ៉ាងងាយស្រួល ដោយចិនមានកប៉ាល់នេ សាទរាប់សិបម៉ឺនគ្រឿងកំពុងធ្វើសកម្មភាព ស៊ើបការណ៍និងនេសាទក្រោមការ ការពារពីកម្លាំងទាហានជើងទឹកចិននៅតាមតំបន់ដែលមានជម្លោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត