ខេត្ដពោធិ៍សាត់៖ កំលោះក្រមុំមួយ គូជាជនជាតិខ្មែរអ៊ិស្លាមបានដឹកដៃគ្នា ទៅសំងំផឹកថ្នាំពុលសម្លាប់ខ្លួនបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅក្នុងបរិ វេណវិហារអ៊ិស្លាម (សំរោងអណ្ដែត) ស្ថិតក្នុងភូមិទួលទទឹង ឃុំកញ្ជរ ស្រុក កណ្ដៀង ខេត្ដពោធិ៍សាត់ ។
លោក ហែម សុផល នាយប៉ុស្ដិ៍នគរ បាលកញ្ជបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ មួយគូរដែលផឹកថ្នាំពុលសម្លាប់ខ្លួននោះភាគីខាងប្រុសឈ្មោះ សុះ សល់លី អាយុ ២០ឆ្នាំ មុខរបរធ្វើស្រែ មានឪពុកឈ្មោះ សា សុះ អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ និង ម្ដាយឈ្មោះ សេន រីម អាយុ៤៨ឆ្នាំ រស់ នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ ។ រីឯភាគីខាងស្រី ឈ្មោះ ស្មាន តីណូ អាយុ១៦ឆ្នាំ មានឪពុក ឈ្មោះ ឌុក ស្មាន អាយុ៥៤ឆ្នាំ មានមុខ របរធ្វើស្រែ និងម្ដាយឈ្មោះហាប់ ហាស់ អាយុ៥២ឆ្នាំ មានទីលំនៅភូមិទួលទទឹង ឃុំ កញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ ។
លោកនាយប៉ុស្ដិ៍បានបន្ដថា នៅក្បែរ ជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចបាន រកឃើញថង់ប្លាស្ទីក១ច្រកថ្នាំពុលប្រភេទថ្នាំបំពុលសត្វកុក ពណ៌ស្វាយដូចម្សៅ សាប៊ូ ហើយនៅលើបបូរមាត់ជនរង គ្រោះទាំងពីរមានបែកពពុះមាត់និង ប្រឡាក់ម្សៅថ្នាំពុលទៀតផង ។
លោកបានបញ្ជាក់ថា ចំណុចដែល ជនរងគ្រោះទាំងពីរនាក់ផឹកថ្នាំពុលសម្លាប់ ខ្លួននោះមានចម្ងាយ១៥០ម៉ែត្រពីផ្ទះនារីរងគ្រោះ ហើយពេលដែលនារីរងគ្រោះ ចាកចេញពីផ្ទះមកផឹកថ្នាំពុលសម្លាប់ ខ្លួននេះគឺនៅគ្រាដែលឪពុកម្ដាយរបស់ នាងចេញពីផ្ទះទៅនេសាទត្រីនៅឯបឹង ទន្លេរសាប ។
លោកបានបន្ដថា ករណីដែលជនរង គ្រោះទាំងពីរនាក់សម្រេចដឹកដៃគ្នាមក លេបថ្នាំពុលបញ្ចប់ជីវិតនេះគេនៅពុំទាន់ ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេពីព្រោះបងប្អូនក្រុមគ្រួសារជនរងគ្រោះទាំងពីរនាក់នេះហាក់នៅមានការលាក់ លៀមហើយបានត្រឹមតែឆ្លើយប្រាប់ថា ពួកគាត់ (ក្រុមគ្រួសារជនរងគ្រោះ) ក៏ មិនបានដឹងរឿងជនរងគ្រោះទាំងពីរនាក់ឈានដល់ផឹកថ្នាំពុលសម្លាប់ខ្លួនដែរ ។ ប៉ុន្ដែបើតាមបងប្អូនក្រុមគ្រួសារនារីរង គ្រោះបាននិយាយថា ពួកគាត់បានដឹង នារីរងគ្រោះរត់ចេញពីផ្ទះកាលពីល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ហើយក៏បាន នាំគ្នាតាមរកដែរតែរកមិនឃើញរហូតដល់ព្រឹកថ្ងៃទី១០ ខែមីនា ទើបដឹងថា នារី រងគ្រោះលេបថ្នាំសម្លាប់ខ្លួន ។
បើទោះបីជាករណីគូស្នេហ៍ជនជាតិ ខ្មែរអ៊ិស្លាមមួយគូនេះស្ម័គ្រចិត្ដសម្លាប់ ខ្លួនហើយមិនទាន់ត្រូវបានលម្អិតព័ត៌ មានស៊ីជម្រៅក៏ដោយបើផ្អែកតាមការ សន្និដ្ឋានរបស់អ្នកភូមិក៏ដូចជាសមត្ថ កិច្ចមូលដ្ឋានបានលើកឡើងថា ការណ៍ ដែលជនរងគ្រោះនាំគ្នាសម្រេចចិត្ដមកផឹកថ្នាំពុលបញ្ចប់ជិវិតទាំងវ័យក្មេងនេះសង្ស័យរនាំងវណ្ណៈស្នេហាក្នុងគ្រួសារខាងភាគីណាមួយមិនចង់ឱ្យជនរងគ្រោះចាប់ដៃគ្នាស្រឡាញ់គ្នាធ្វើជាប្ដីប្រពន្ធទៅថ្ងៃ អនាគតក៏ថាបាន ។ មួយវិញទៀតអាច ត្រូវបានរារាំងពីក្រុមគ្រួសារម្ខាងៗ ព្រោះ ភាគីនារីរងគ្រោះឋិតនៅក្នុងវ័យក្មេងខ្ចី មិនទាន់ដឹងរាក់ជ្រៅក្ដៅត្រជាក់អាច គ្រប់គ្រងឬធ្វើជាមេគ្រួសារបាននៅឡើយ ។
ករណីនេះអ្នកភូមិមួយចំនួនបាន លើកឡើងថា ជនរងគ្រោះទាំងពីរនាក់ មិនគួរណាគិតខ្លីជ្រើសរើសយកការ សម្លាប់ខ្លួនមកធ្វើជាប្រធានបទនោះទេ។ ការធ្វើបែបនេះពួកគាត់មិនគាំទ្រឡើយ ព្រោះមនុស្សយើងម្នាក់ៗឪពុកម្ដាយ ទម្រាំចិញ្ចឹមបីបាច់តាំងពីបាតជើងក្រហមបានដឹងក្ដីមកដល់ពេលដែលពួកគេ សម្រេចចិត្ដគិតខ្លីសម្លាប់ខ្លួននេះត្រូវ បានចំណាយពេលវេលាលុយកាកអស់ ជាច្រើន ។ ម្យ៉ាងវិញទៀតពួកគេក៏មិនទាន់ បានសងគុណឪពុកម្ដាយវិញនៅឡើយ បែរជានាំគ្នាគិតខ្លីបញ្ចប់ជីវិតបែបនេះ គឺនាំអំពុលទុក្ខឱ្យពួកគាត់ថែមទៀត ។
មនុស្សមួយចំនួនធំបានចាត់ទុកថា ជីវិតមនុស្សប្រសើរជាសត្វតិរច្ឆានព្រោះមនុស្សមានសតិគិតបានគ្រប់យ៉ាងខុសពីសត្វ ។ ដូច្នេះការដែលគូស្នេហ៍វ័យក្មេង បញ្ចប់ជីវិតតាមរយៈលេបថ្នាំសម្លាប់ខ្លួនគឺជាគំរូមួយដែលយុវជនយុវតីមិនគួរ ធ្វើតាមទេ ៕
ដោយ៖ ប៉ឹម ពិន