ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍មុននេះបន្តិចថាៈ ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំង ដល់១៥០សេស។
ខ្ញុំសង្ឃឹមថា សេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលនឹងជួយ សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានធូរស្រាលមួយកំរិតធំផងដែរ។ ខ្ញុំសូមជូនពរបង ប្អូនជន រួមជាតិជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា និងសូមបងប្អូនបើកបរដោយគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា៕
ដោយ៖ សុខ ខេមរា
...