ភ្នំពេញ៖ គូស្មេហ៍មួយគូបានជិះម៉ូតូសេរីឆ្នាំ២០១៦មួយគ្រឿមិនមានស្លាកលេខទៅអង្គុយសាសងគ្នានៅកន្លែងងងឹតត្រូវជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជុងប្លន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចខាងជើងកន្លែងលក់ទឹកត្នោតជូជាប់របងសួនកាណាឌីយ៉ា ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ហើយបានគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះឈ្មោះហិន ភេទប្រុសអាយុ២០ ឆ្នាំ មុខរបរធ្វើការោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន មានស្រុកកំណើតនៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ម៉ូតូដែលត្រូវជនសង្ស័យប្លន់ម៉ាកឌ្រឹមសង់សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ គ្មានស្លាកលេខ។
តាមសំដីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនិងគូស្នេហ៍បានជិះម៉ូតូឌុបគ្នាមកញាុំអីនៅម្តុំផ្សារកាណាឌីយ៉ាបន្ទាប់មកក៏ជិះទៅអង្គុយលេងនៅខាងក្រោយកន្លែងទឹកត្នោតជូរដែលជាកន្លែងងងឹត ខណះកំពុងអង្គុយសាសងគ្នាស្រាប់តែមានជនសង្ស័យមានគ្នា៥ទៅ៦នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំបានជិះមកក្បែរហើយឈប់និងដកកាំភ្លើងខ្លីពីចង្កោះមកភ្ជុង់គំរាមយកម៉ូតូរួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបាននាំគ្នារត់មកបន្ទប់ជួលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុ ហើយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅងាយស្រួលសមត្ថកិច្ចស្រាវជ្រាវ។ គួរបញ្ជាក់ថាម៉ូតូជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់នោះទើបតែទិញបានចំនួន៣ថ្ងៃប៉ុណ្ណោះហើយមិនទាន់ធ្វើស្លាកលេខទេ៕ សុខាសែនជ័យ