ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៧នាក់ត្រូវបានកម្លាំងប្រជាការពារខណ្ឌដូនពេញឃាត់ខ្លួន ពីរកន្លែងផ្សែងគ្នាក្នុងយប់តែមួយ បន្ទាប់ពីពួកគេធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងលេងល្បែងខុសច្បាប់។ ដែលហេតុការណ៍ទីមួយបានកើតឡើងនៅចំណុចផ្លូវ៦៣កែងនិងផ្លូវលេខ២៥២ស្ថិតក្នុងសង្កាត់ចតុមុខ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបីនាក់និងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់តូច។ និងករណីទី២ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់និងហូតទូរហ្គេមបាញ់ត្រីចំនួន២ទូរនៅក្នុងសង្កាត់ស្រះចក។
លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដែលដឹិកនាំកម្លាំងចុះកិច្ចប្រតិបត្តិការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យទូហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋាន ពេលមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យប្រុសស្រី២នាក់កំពុងអង្គុយជក់គ្រឿងញៀនជាក់ស្តែងនៅចំណុចផ្លូវ២៥២កែងនិងផ្លូវលេខ៦៣ក៏ធ្វើការឃាត់ខ្លួនភ្លាមៗ ជាមួយនឹងអ្នករត់រុឺម៉ក់ម៉ូតូកង់បីដែលគួរអោយសង្ស័យ ទើបប្រគល់អោសមត្ថកិច្ចមូលដ្ឋាន។
ក្រោយមកជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
ក្រោយមកនៅវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កម្លាំងប្រជាការពារខណ្ឌបានចុះទៅចាប់ទូរហ្គេមនៅចំណុចខាងក្រោយពេទ្យកាល់មែតស្ថិតក្នុងសង្កាត់ស្រះចកដក បានចំនួន២ទូ និងឃាត់ខ្លួនបានមនុស្សប្រុសស្រី៤នាក់។ អ្នកទាំង៤ដែលឃាត់ខ្លួនបានទី១-ឈ្មោះសួរ សួង ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ផ្ទះ១៤៧ផ្លូវ៨០ ក្រុម២៩៣ ទី២-ឈ្មោះ រឿង សៅគង់ អាយុ៣៣ឆ្នាំ មុខរបររត់ឡាន មានស្រុកកំណើតនៅស្រុកមុខកំពូលខេត្តកណ្តាល ទី៣-ឈ្មោះ ហៀង រិទ្ធធី អាយុ១៦ឆ្នាំ ស្នាក់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៤-ឈ្មោះធី ស្រី លៀប អាយុ២៤ស្នាក់នៅផ្ទះ១៤៧ផ្លូវ៨០ ក្រុម២៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ហើយទូហ្គេមនិងមនុស្សដែលឃាត់បានត្រូវនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតីវិធីច្បាប់៕ព្រែកជ័យ