ភ្នំពេញ៖ នារីរងគ្រោះ និងក្រុមគ្រួសារបានចាប់ឃាត់ខ្លួនបុរសម្នាក់ យកទៅប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះ បានផឹកស្រាស្រវឹងហើយដើរចូលទៅកាន់គ្លីនិចមួយកន្លែង រួចឃើញនារីរងគ្រោះ ដែលជាអ្នកស្គាល់គ្នា និងជាអ្នកមើលការខុសត្រូវគ្លីនិកនោះផង ក៏មានអារម្មណ៍ពុះកញ្ជ្រោលចង់រួមមេត្រី។ ស្រាប់តែស្ទុះទៅចាប់អូសដៃនាងចូលទៅក្នុងបន្ទប់សម្រាប់ព្យាបាលអ្នកជម្ងឺរួចរុញផ្ដួលនាងឲ្យដួលទៅលើគ្រែពេទ្យ ហើយបំរុងធ្វើសកម្មភាពចាប់រំលោភ ចំណែកនាងបានខំរើបំរះដែរ តែរើពុំរួចឡើយ។ ចៃដន្យភ្លាមនោះ ស្រាប់តែបងប្អូនរបស់ស្ត្រីរងគ្រោះចូលទៅទាន់ ហើយស្ត្រីរងគ្រោះក៏មានឱកាសស្រែក និងរើរួច បន្ទាប់មកបងប្អូនរបស់ស្ត្រីរងគ្រោះបានចាប់ខ្លួនជនសង្ស័យតែម្តង។
សូមជម្រាបថា ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងនៅក្នុងបន្ទប់ព្យាបាលជម្ងឺគ្លីនិកមួយកន្លែង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឃុត ម៉ង់ចំណាប់ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៦B ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះមានអាយុ៣៧ឆ្នាំ ជាអ្នកជួយមើលការខុសត្រូវគ្លីនិកខាងលើឲ្យបងប្អូន។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះ គឺជាអ្នកស្គាល់គ្នាយូរមកហើយដែរ ស្រាប់តែនៅវេលាម៉ោងកើតហេតុ ជនសង្ស័យស្រវឹងស្រាហើយបានដើរចូលទៅក្នុងគ្លីនិកខាងលើនេះ ដោយឃើញនារីងគ្រោះកំពុងស្ថិតនៅទីនោះធ្វើឲ្យរូបគេមានអារម្មណ៍ចងរួមមេត្រីជាមួយនាង។
បន្ទាប់មកជននេះក៏បានទាញដៃនាងចូលទៅក្នុងបន្ទប់សម្រាប់ព្យាបាលអ្នកជម្ងឺរួចរុញផ្ដួលនាងទៅលើគ្រែពេទ្យ ហើយបំរុងធ្វើសកម្មភាពចាប់រំលោភ ពេលនោះស្ត្រីរងគ្រោះបានខំរើបំរះដែរ តែរើពុំរួចឡើយ។ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់តែបងប្អូនរបស់ស្ត្រីរងគ្រោះបានចូលទៅទាន់ស្រែកឆោឡោ ទើបស្ត្រីរងគ្រោះមានឱកាសបានរើបំរះរួច ហេីយក៏នាំគ្នាចាប់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត។
ដោយជុំវិញករណីនេះដែរ នៅរសៀលថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១នេះ ភ្នាក់ងារអង្គភាពកាសែតនគរវត្ត និងអង្គភាពនគរដ្រេហ្គន បានទំនាក់ទំនងទៅមន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដេីម្បីសាកសួរព័ត៍មានបន្ថែមរឿងសមត្ថកិច្ចមានបញ្ជូនជនសង្ស័ទៅតុលាការដែរឬទេ? បែរជាមន្រ្តីនគរបាលផ្នែកយុតិ្តធម៍បញ្ជាក់ប្រាប់ថា ជនសង្ស័យខាងលេីនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហេីយ ព្រោះភាគីជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ ហើយជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នាថែមទៀត៕ដោយ៖សុខា សែនជ័យ
រូបថត៖ជនសង្ស័យ ឈ្មោះ ឃុត ម៉ង់ចំណាប់ អាយុ៣៨ឆ្នាំ
រូបថត៖ជនរងគ្រោះ