លោក ហ៊ុនម៉ានី: ក្រុមការងារតែងចង់ជួបជាមួយ លោកគ្រូ អ្នកគ្រូ យូរណាស់ដែរហើយ តែដោយសារស្ថានភាពមិនអំណោយផល ក៏ទើបមានឱកាសបន្តិចនាព្រឹកម្សិលមិញនេះ

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, អ្វីដែលខ្ញុំបានចែករំលែកជូនបន្តិចបន្តួចកាលពីម្សិលមិញនេះ គឺជាស្គាល់ទុក្ខធុរៈក្នុងគ្រាលំបាក ក៏ដូចជាការដឹងគុណ ការគោរពស្រឡាញ់ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលកន្លងមក លោកគ្រូ អ្នកគ្រូ បានលះបង់កម្លាំងកាយ ចិត្ត ចែករំលែកចំណេះ ជំនាញ ជូនដល់យុវជនជំនាន់ក្រោយ ក៏ដូចជាបានចូលរួមសហការជាមួយក្រុមការងារទាំងអស់ ក្នុងព្រឹត្តិការណ៍នានាកន្លងមក។ ខ្ញុំមិននឹកស្មានថាការចែករំលែកនេះ បានផ្តល់ភាពសប្បាយរីករាយ និងមានការឆ្លើយតបពីលោកគ្រូ អ្នកគ្រូ ក្នុងទឹកចិត្តត្រេកអរបែបនេះនោះទេ។ ទាំងនេះរឹតផ្តល់ឲ្យខ្ញុំមានមនោសញ្ចេតនាកាន់តែល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ ដែលទោះបីអំណោយទាំងនោះមិនមានតម្លៃអ្វីធំធេង តែលោកគ្រូ អ្នកគ្រូ បានផ្តល់តម្លៃមកលើមិត្តភាព ការរាប់អាន និងការយោគយល់គ្នាជាជាងតម្លៃនៃអំណោយដែលទទួលបាន។

លោកបានថ្លែងបន្តថា, ក្រុមការងារតែចង់ជួបជាមួយ លោកគ្រូ អ្នកគ្រូ យូរណាស់ដែរហើយ តែដោយសារស្ថានភាពមិនអំណោយផល ក៏ទើបមានឱកាសបន្តិចនាព្រឹកម្សិលមិញនេះដោយមានការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតលើសុវត្ថិភាពលោកគ្រូ អ្នកគ្រូ។ ការជួបគ្នានេះ គឺមិនមានហេតុផលអ្វីផ្សេងក្រៅពីការគោពស្រឡាញ់ និងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់គ្នា ក៏ដូចជាការចែករំលែកជូនបន្តិចបន្តួចក្នុងកាលៈទេសៈលំបាកនោះទេ។

លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងទៀតថា, ខ្ញុំសូមឆ្លៀតឱកាសនេះ ជូនពរលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់សូមបានជៀសចាកផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ ហើយបន្តចូលរួមអនុវត្តវិធាន «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print