តុលាការប្រេស៊ីុលចេញសេចក្តីសម្រេចឃុំខ្លួនអតីតប្រធានាធិបតីបណ្តោះអាសន្ន

ចែករំលែក៖

20160311000349

កាលពីថ្ងៃទី​១០ខែមីនា តុលាការរដ្ឋសាវប៉ូឡូ របស់ប្រេស៊ីុលបានចេញសេចក្តីសម្រេច ឃុំខ្លួនជាបណ្តោះអាសន្ន អតីតប្រធានាធិបតីប្រេស៊ីុល លោក​Luiz Inacio Lula Da Silva ដោយ​លោករងការចោទប្រកាន់ពាក់ព័ន្ធនិងការលាងលុយខ្មៅ លាក់បាំងទ្រព្យសម្បត្តិរបស់ខ្លួន និងធ្វើលិខិតស្នាមក្លែងក្លាយ។​ ការសម្រេចខាងលើរបស់តុលាការធ្វើឡើងតាមសំណើរ​របស់ក្រុមមេធាវីទីក្រុងស៊ាវប៉ូឡូ។
តុលាការប្រេស៊ីុលបញ្ជាក់ថា ការឃុំខ្លួនលោក Lula Da Silva គឺជាការចាំបាច់ ដោយសារតែអតី​តប្រធានាធិបតីរូបនេះអាចឃោសនា​ក្រុមអ្នកគាំទ្រ រារាំងសកម្មភាពស្រាវជ្រាវ។
តុលាការក៏បានចោទប្រកាន់លោក ស៊ីុលវ៉ា ដោយសារតែលោកបានបំពានច្បាប់សណ្តាប់ធ្នាប់​សាធារណៈ​ អំពាវ​នាវដល់ប្រជាពលរដ្ឋ គាំទ្រខ្លួនធ្វើមហាបាតុកម្ម កាលពីថ្ងៃទី​៤ខែមីនា កន្លងមក ក្រោយពេលប៉ូលិសបញ្ចូនរូបលោកទៅកាន់ទីស្នាក់ការដើម្បី​សួរចម្លើយពាក់​ព័ន្ធនិងអំពើពុក​រលួយ នៅក្នុងក្រុមហ៊ុនប្រេងជាតិ​ Pertobras ។
នៅមុននេះមួយថ្ងៃ ព្រះរាជអាជ្ញាបានផ្ញើលិខិត ស្នើរទៅកាន់តុលាការរដ្ឋសាវប៉ូឡូ ឲ្យបើកការ​ស្រាវជ្រាវពាក់ព័ន្ធនិងអំពើពុករលួយ នៅក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋ។ ក្រៅពីនេះនៅមាន​សកម្មភាពលាងលុយខ្មៅ បិទបាំងទ្រព្យសម្បត្តិ មិនប្រកាសឲ្យដឹងជាសាធារណ ទៅតាមច្បាប់។
កាលពីថ្ងៃទី​៤ខែមីនា ប៉ូលិសបានស្រាវជ្រាវឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី ហើយបញ្ចូន​រូបលោកទៅកាន់ស្នងការប៉ូលិសសួរចម្លើយ។ លោកឡូឡា ដាស៊ីលវ៉ា រងការចោទប្រកាន់ថា​លោកបានទទួលបានសំណូករាប់លានដុល្លារពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន​Petrobras ។ ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថា ជាការប៉ុនប៉ងបំផ្លាញកេរ្ត៍ឈ្មោះរបស់លោក ។
ក្នុងពេលជាមួយគ្នានេះគណបក្សពលករប្រេស៊ីុល​កាន់អំណាចបានចោទប្រកាន់ការឆែកឆេរផ្ទះ​អតីតប្រធានាធិបតីគឺជាការប៉ុនប៉ងធ្វើឲ្យមានអសន្តិសុខនៅក្នុងសង្គម​ ហើយអំពាវនាវដល់ពលរដ្ឋ ការពារលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ​ក៏ដូចជាការពារអតីតប្រធានាធិបតី៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print