​ទីបំផុត​! ជនសង្ស័យ​ ៤​នាក់​ ដែល​​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ នៅស្រុករតនមណ្ឌល​ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ចៅក្រម​សាលាដំបូង​ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១នេះ បានសម្រេច​ចេញដីកាឃុំខ្លួន​ជនជាប់ចោទចំនួន​ ​៤​នាក់ ពីបទជួញដូរ​គ្រឿងញៀន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

គួររម្លឹកថា​ បេីយោង​តាមការបញ្ជាក់ពី​​លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ រួម​មាន​៖​ ១-​ឈ្មោះ ហុក សុខ​ហាក់ ភេទ​ប្រុស អាយុ ៤២ ឆ្នាំមាន​ទីលំនៅ​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​។​ ២-​ឈ្មោះ​ផាត់ អូន​ហៅ​ញ៉ា​ញ់ ភេទ​ប្រុស​អា យុ​៣១ ឆ្នាំ រស់នៅ​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ។​ ៣-​ឈ្មោះ និ​ន សារ៉ាត់​ភេទ​ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល​។​ និង៤-​ឈ្មោះ ឡុង វណ្ណា​ក់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ។​

​អធិការនគរបាល​ស្រុករូបនេះ​ បន្តថា​ ជនសង្ស័យ​ទាំង​៤​នាក់ខាងលេីនេះ​ ត្រូវ​កម្លាំង​អធិការ​​ស្រុក​រតនមណ្ឌល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្លូវ​មាស ចាប់​​ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ជី​ប៉ាង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ជាក់ស្តែង​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក (ICE) ចំនួន​៧​ថង់ និង​ទុយោ​ជ័រ​១​កំណាត់​ទម្ងន់​១៦,៩៣​ក្រាម​, ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​, ប្រាក់រៀល​ចំនួន ៣៥០.៥០០​រៀល​, ម៉ូតូ​ចំនួន​១​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ដោយឡែក​បេីតាមការ​បញ្ជាក់ពី​លោក​វ​រេស​នី​យ៍​ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ក៏បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤​ ខែឧសភានេះ​ដែរថា​ បច្ចុប្បន្ន​ជនជាប់ចោទទាំង​៤​នាក់នេះ ត្រូវ​តុលាការសម្រេច​ឃុំខ្លួន​ ដាក់ពន្ធនាគារ​ជា​​បណ្តោះអាសន្ន​​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print