ខេត្តបាត់ដំបង៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានប្រកាសស្តីពីការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។
នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ទីតាំងចំនួន ៣ ដែលត្រូវបិទបណ្ដោះអាសន្ននេះ រួមមានដូចខាងក្រោម៖
ទី១៖ ផ្ទះលក់បាយ-បបរ ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ទី២៖ ផ្ទះសំណាក់បាយ័ន្តថ្មី ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
និងទី៣៖ ហាងបោកអ៊ុតយក្សា ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ចំពោះការអំពាវនាវការបិទជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរចែកចាយពូជពោត និងជីកសិកម្ម (ក្រុមហ៊ុនគោខ្មែរ) មានជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងទាំ ៣កន្លែងខាងលើ៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង មានដូចខាងក្រោម៖