​ផ្លូវ​ថ្មី មួយខ្សែទៀត​របស់​សម្តេច​តេ​ជោសែន​ ជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ គឺ​ឈ្មោះ​«​ផ្លូវលំ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន »​

ចែករំលែក៖

ភ្នំពេញ​៖​ ​ផ្លូវ​មួយ​ថ្មីខ្សែទៀត​ហើយ​ ដែល​មានប្រវែង​ជិត​៣៩​គីឡូម៉ែត្រ​ ជា​អំណោយ​ដ៏​ថៃ្ល​ថ្លា​របស់​ស្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជូន​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ គឺមានឈ្មោះថា៖​ «​ផ្លូវលំ​ភ្ជាប់​និស្ស័យ​សម័យ​កូ​វីដ មរតក​តេ​ជោ ហ៊ុន សែន​»​។ ចំពោះ​ផ្លូវលំ​មួយ​ខ្សែ​នេះ​ គឺជា​ផ្លូវ​ថ្មី​ដែល​ត​ភ្ជាប់​ស្រុក​មណ្ឌល​សី​ម៉ា​ទៅកាន់​ស្រុក​គិរីសាគរ​ និង​ក្រុង​ខេមរភូមិន្ទ​ ដោយ​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរសមុទ្រដែលមាន​ឆ្នេរ​ខ្សាច់​ស​ស្អាត ទឹកថ្លា​ឈ្វេង ព័ទ្ធ​ទៅដោយ​ភ្នំ មាន​ព្រៃឈើ​ខៀវស្រងាត់ ។​

​ជាក់ស្ដែង​កាល​ពីថ្ងៃទី ២២ ខែកុម្ភៈ​ ឆ្នាំ២០២១កន្លងទៅ​ កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប​ បានទទួល​ប​ទ​បញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ ហើយ​​រហូតមក ដល់ពេលនេះការ​ស្ថាបនា​រួចរាល់​ប្រមាណ ៧០ ភាគរយ​ហើយ​ ដោយមាន​ទទឹងផ្លូវ​ចំនួន ៩ម៉ែត្រ និងបណ្តោយ​ប្រវែង​ជិត ៣៩ គីឡូម៉ែត្រ និង ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ចំនួន ៥មាន​ប្រវែង ជាង ៤០០០ ម៉ែត្រ និង​ការ​ដាក់លូ​ប្រអប់ និង លូ​មូល​នៅតាម​អូរ​ជាច្រើន​កន្លែង​ទៀត ។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវលំ​អភិវឌ្ឍន៍ជនបទ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ទួល​តា​ចាប ឃុំ​ទួល​គគីរ ស្រុក​មណ្ឌល សីមា ឆ្លងកាត់​ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់​ស្រុក​គី​រី​សាគរ និង​ក្រុង​ខេ​មរ​ភូ​មិន​របស់​ខេត្តកោះកុង ។

​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​នេះ​ គឺជា​ផ្លូវលំ​មិន​ធ្លាប់មាន​ពីមុន​ទាល់តែសោះ ក្នុង​ប្រវត្តិសាស្ត្រ​នៅក្នុង​ស្រុក​ទាំង ៣ នេះ របស់​ខេត្តកោះកុង​។ ការស្ថាបនា​ផ្លូវលំ​នេះ​ឡើង​មិន​ត្រឹមតែ​ត​ភ្ជាប់​រវាង ប្រជាជន​និង​ប្រជាជន​នោះទេ គឺជា​ការតភ្ជាប់​តំបន់​ទីប្រជុំជន​ទៅកាន់​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​ដែល​មិនសូវមាន​ប្រជាជន​ទៅដល់ ។ «​មាន​ផ្លូវ​គឺមាន​សង្ឃឹម​»​នេះ​ជា​ពាក្យស្លោក​មួយ​ដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ជីវ ភាព​រស់​នៅ​របស់​ប្រជាជន​តាមរយៈ​ការកសាង​ផ្លូវជាតិ ផ្លូវ​ខេត្ត និងផ្លូវ​ជនបទ នៅពេល​ដែលមាន​ផ្លូវ​លំហូរសេដ្ឋ កិច្ច និង ការវិនិយោគ និង​ចូល​ទៅដល់​ភូមិ ឃុំ ប្រជាជន ផ្ទះ​ប្រជាជន ធ្វើ​ឲ្យ​ប្រជាជន​អាច​ទទួលបាន​ផលប្រយោ ជន៍​ប្រកបដោយ​សម​ធ៌​ម​ពី​ការកសាង​ផ្លូវ​នេះ។ ជាពិសេស​ផ្លូវ​មួយ ខ្សែ​នេះ​គឺ​បាន​សាងសង់ឡើង​ស្រប​និង​ឆ្នេរសមុ ទ្រ​របស់​ខេត្តកោះកុង ដែល​សំបូរ​ទៅដោយ​ឆ្នេរ​ខ្សាច់​ព័ណ៌​ស សម្រស់​ព្រៃឈើ ព្រៃកោងកាង ប្រភព​ជីវៈចំរុះ ដែលជា​ឋានសួគ៌​សម្រាប់​អ្នក ទេសចរណ៍ ដែល​ទាំងអស់នេះ​គឺជា​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

ដោយ​ឡែក​បើ​តាមប្រសាសន៍របស់លោក​ឧ​ត្ត​ម​សេនីយ៍ វង់ សំអាត បញ្ជា​ការរង​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប​ បាន​ថ្លែង​​ថា​៖​ ការស្ថាបនា​ផ្លូវ​នេះ​ឡើង​គឹជា​ចក្ខុវិស័យ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​កសាង​ដោយ​រត់តាម​ឆ្នេរសមុទ្រ​នៃ​ខេត្តកោះកុង​ដែលមាន​ទទឹង៩ ម៉ែត្រ​និង​បណ្ដោ យ​ជាង​៣៨ គីឡូម៉ែត្រ​និង សាងសង់​ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ចំនួន ៥ ដែលមាន​ប្រវែង​ជាង ៤ គីឡូម៉ែត្រ ។

លោក​ឧ​ត្ត​ម​សេនីយ៍ វង់ សំអាត ថ្លែងបន្តថា ​ផ្លូវ​នេះ​បានចាប់ផ្តើម​ស្ថាបនាឡើងកាល ពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ ដោយបាន​ប្រើប្រាស់​កងកម្លាំង​ទាំងប្រមាណ​ជាង១០០ នាក់ និងគ្រឿងចក្រ​ជាង ៩០ គ្រឿង​ធ្វើការ​ស្ថាបនា​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​សម្រេច​ទៅតាម​ផែនការ​កំណត់។ មិនតែប៉ុណ្ណោះ លោក​ពន្យល់ថា​ដោយសារ​ស្ថាន ភាពអាកស​ធាតុ​នៅ ក្នុង​តំបន់​នេះ​ភ្លៀង​ច្រើន​នៅពេល​ថ្ងៃ ហើយ​ពេល​ល្ងាច​ច្រើន​រាំងភ្លៀង​ដូចនេះ​កងវិស្វកម្ម​ត្រូវធ្វើ​ការងារ​នៅពេល​ភ្លៀង​រាំង​ដែល​ពេលខ្លះ​នៅពេល​យប់ ,​ហើយ​អ្វីដែល​ជាការ​លំបាក​នៅទីនេះ គឺដោយ សារ​យើង​ត្រូវ​ស្ថាបនា​ផ្លូវ​មួយ​ថ្មី​ហើយ​ត្រូវ​ឆ្លង​កាត​តំបន់​ព្រៃភ្នំ​ផង ជ្រលង​ដងអូរ​ផង ដៃសមុទ្រ​ផង​នោះ​កងវិស្វកម្ម​ត្រូវ​ចោះ​ភ្នំ កាយ​ភក់ល្បាប់ ដើម្បី​ស្ថាបនា​ផ្លូវ​មួយ​ដែលមាន​គុណភាព និង រក្សាបាន​នូវ​បរិ​ដ្ឋា​ន​ផងដែរ ។ ប៉ុន្តែ​ទោះបី​ឧបសគ្គ​យ៉ាងណា​ក៏​កង់វិសវកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប មិន​ដែរ​ចុះ​ញ៉ម និងរុញ​រា​ឡើយ។

ជាមួយគ្នានេះ លោកបញ្ជា​ការរង​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ រហូត​មកដល់ពេលនេះ​យើង​ធ្វើការ​ស្ថាបនា​សម្រេចបាន ៧០ ភាគរយ​ហើយ។ លោក​ឧ​ត្ត​ម​សេនីយ៍ វង់ សំអាត បន្តថា ​នៅពេល​ផ្លូវ​នេះ​ស្ថាបនា​ហើយ​ប្រជាពលរដ្ឋ​អាចធ្វើ ដំណើរ​ទេសចរណ៍​ទៅកាន់​តំបន់​ឆ្នេរសមុទ្រ​ ដ៏​ស្រស់ស្អាតដែល​កំពុង​លាក់ខ្លួន លាក់​សម្រស់​។ បន្ថែមពីនេះ លោក​ ថា​នេះ​ជាការ​បើក​ច្រក់​ទេសចរ​ណ៌​ថ្មី​មួយទៀត​នៅឯ​ខេត្ត​នាយ​សមុទ្រ​កម្ពុជា។ បើ​តា​មក​ម្រោ​ង​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​រួចរាល់​នៅក្នុង​ខែមិថុនា ២០២១ខាង​មុខ​នេះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print