ភ្នំពេញ៖ ផ្លូវមួយថ្មីខ្សែទៀតហើយ ដែលមានប្រវែងជិត៣៩គីឡូម៉ែត្រ ជាអំណោយដ៏ថៃ្លថ្លារបស់ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋខេត្តកោះកុង គឺមានឈ្មោះថា៖ «ផ្លូវលំភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន»។ ចំពោះផ្លូវលំមួយខ្សែនេះ គឺជាផ្លូវថ្មីដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ាទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវស្រងាត់ ។
ជាក់ស្ដែងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានទទួលបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ហើយរហូតមក ដល់ពេលនេះការស្ថាបនារួចរាល់ប្រមាណ ៧០ ភាគរយហើយ ដោយមានទទឹងផ្លូវចំនួន ៩ម៉ែត្រ និងបណ្តោយប្រវែងជិត ៣៩ គីឡូម៉ែត្រ និង ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥មានប្រវែង ជាង ៤០០០ ម៉ែត្រ និងការដាក់លូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត ។ ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌល សីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិនរបស់ខេត្តកោះកុង ។
ផ្លូវលំក្រាលគ្រួសក្រហមនេះ គឺជាផ្លូវលំមិនធ្លាប់មានពីមុនទាល់តែសោះ ក្នុងប្រវត្តិសាស្ត្រនៅក្នុងស្រុកទាំង ៣ នេះ របស់ខេត្តកោះកុង។ ការស្ថាបនាផ្លូវលំនេះឡើងមិនត្រឹមតែតភ្ជាប់រវាង ប្រជាជននិងប្រជាជននោះទេ គឺជាការតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយ៉ាលមួយដែលមិនសូវមានប្រជាជនទៅដល់ ។ «មានផ្លូវគឺមានសង្ឃឹម»នេះជាពាក្យស្លោកមួយដែល សម្តេចតេជោ ហ៊ុន សែន បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាជនតាមរយៈការកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៅពេលដែលមានផ្លូវលំហូរសេដ្ឋ កិច្ច និង ការវិនិយោគ និងចូលទៅដល់ភូមិ ឃុំ ប្រជាជន ផ្ទះប្រជាជន ធ្វើឲ្យប្រជាជនអាចទទួលបានផលប្រយោ ជន៍ប្រកបដោយសមធ៌មពីការកសាងផ្លូវនេះ។ ជាពិសេសផ្លូវមួយ ខ្សែនេះគឺបានសាងសង់ឡើងស្របនិងឆ្នេរសមុ ទ្ររបស់ខេត្តកោះកុង ដែលសំបូរទៅដោយឆ្នេរខ្សាច់ព័ណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចំរុះ ដែលជាឋានសួគ៌សម្រាប់អ្នក ទេសចរណ៍ ដែលទាំងអស់នេះគឺជាចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ដោយឡែកបើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ វង់ សំអាត បញ្ជាការរងកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប បានថ្លែងថា៖ ការស្ថាបនាផ្លូវនេះឡើងគឹជាចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការស្ថាបនាផ្លូវថ្មីមួយខ្សែនេះគឺកសាងដោយរត់តាមឆ្នេរសមុទ្រនៃខេត្តកោះកុងដែលមានទទឹង៩ ម៉ែត្រនិងបណ្ដោ យជាង៣៨ គីឡូម៉ែត្រនិង សាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ ដែលមានប្រវែងជាង ៤ គីឡូម៉ែត្រ ។
លោកឧត្តមសេនីយ៍ វង់ សំអាត ថ្លែងបន្តថា ផ្លូវនេះបានចាប់ផ្តើមស្ថាបនាឡើងកាល ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ ដោយបានប្រើប្រាស់កងកម្លាំងទាំងប្រមាណជាង១០០ នាក់ និងគ្រឿងចក្រជាង ៩០ គ្រឿងធ្វើការស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់។ មិនតែប៉ុណ្ណោះ លោកពន្យល់ថាដោយសារស្ថាន ភាពអាកសធាតុនៅ ក្នុងតំបន់នេះភ្លៀងច្រើននៅពេលថ្ងៃ ហើយពេលល្ងាចច្រើនរាំងភ្លៀងដូចនេះកងវិស្វកម្មត្រូវធ្វើការងារនៅពេលភ្លៀងរាំងដែលពេលខ្លះនៅពេលយប់ ,ហើយអ្វីដែលជាការលំបាកនៅទីនេះ គឺដោយ សារយើងត្រូវស្ថាបនាផ្លូវមួយថ្មីហើយត្រូវឆ្លងកាតតំបន់ព្រៃភ្នំផង ជ្រលងដងអូរផង ដៃសមុទ្រផងនោះកងវិស្វកម្មត្រូវចោះភ្នំ កាយភក់ល្បាប់ ដើម្បីស្ថាបនាផ្លូវមួយដែលមានគុណភាព និង រក្សាបាននូវបរិដ្ឋានផងដែរ ។ ប៉ុន្តែទោះបីឧបសគ្គយ៉ាងណាក៏កង់វិសវកម្មតេជោ ហ៊ុន សែន សៀមរាប មិនដែរចុះញ៉ម និងរុញរាឡើយ។
ជាមួយគ្នានេះ លោកបញ្ជាការរងកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ រហូតមកដល់ពេលនេះយើងធ្វើការស្ថាបនាសម្រេចបាន ៧០ ភាគរយហើយ។ លោកឧត្តមសេនីយ៍ វង់ សំអាត បន្តថា នៅពេលផ្លូវនេះស្ថាបនាហើយប្រជាពលរដ្ឋអាចធ្វើ ដំណើរទេសចរណ៍ទៅកាន់តំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតដែលកំពុងលាក់ខ្លួន លាក់សម្រស់។ បន្ថែមពីនេះ លោក ថានេះជាការបើកច្រក់ទេសចរណ៌ថ្មីមួយទៀតនៅឯខេត្តនាយសមុទ្រកម្ពុជា។ បើតាមកម្រោងផ្លូវនេះត្រូវស្ថាបនារួចរាល់នៅក្នុងខែមិថុនា ២០២១ខាងមុខនេះ៕ដោយ៖សហការី