Updated:ជំនួបពិភាក្សាការងាររវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ប៊ុនញ៉ាង វ៉ូរ៉ាចិត្រ

ចែករំលែក៖

​​ប្រទេសឡាវៈ​ នៅរសៀលថ្ងៃទី១២មីនា ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀង ច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការទ្វេភាគីជាមួយ លោក ប៊ុនញ៉ាង វ៉ូរ៉ាចិត្រ (BunnhangVORACHITH អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។
​​នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីដែលបានចំណាយពេលរហូតជិត៣ម៉ោង មេដឹកនាំនៃប្រទេស ទាំងពីរកម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការបន្តជំរុញឲ្យមាន ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់កំពូល និងដំណើរ ទស្សនកិច្ចផ្សេងៗទៀត ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់ តែរឹងមាំទ្វេឡើងថែមទៀត។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាចំពោះទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរ ដែលរហូតមកដល់ពេលនេះ មានអាយុកាល៦០ឆ្នាំកន្លងមក ហើយដែលថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរឯកភាពគ្នា ចាត់តាំងឲ្យមានប្រារព្វខួបអនុស្សាវរីយ៍យ៉ាងមហោឡារិកបំផុត តាម រយៈការសំ​ដែង​សិល្បះ ការប្រគុំតន្រ្តី ពិសេសការប្រកួតកីឡាបាល់ទាត់រួមគ្នា គឺការប្រកួតរវាងក្រុម Cam bodian all Stars ជាមួយនិងក្រុម Laos All Stars នៅពេលខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេ ដឹកនាំនៃ​ប្រ​ទេស​ទាំង​ពីរក៏បានឯកភាពគ្នា ឲ្យគណៈកម្មការចំរុះនៃប្រទេសទាំងពីរ បន្តជំរុញពិភាក្សាគ្នាឲ្យ កាន់តែ​ញឹក​ញាប់ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យពិសេសលើវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធាសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងទៅនិងឧក្រិដ្ឋកម្មឆ្លងដែន ការជួញ ដូរមនុស្ស ការ​ជួញដូរគ្រឿងញៀន បញ្ហា​ភេរវកម្មឆ្លងដែនការសម្របសម្រួលដល់ការធ្វើលិខិតបទដ្ឋានជូន ដល់ប្រជាជនរស់​នៅតាមព្រំដែន អាចធ្វើដំណើរឆ្លងដែនចេញចូលទំនាក់ទំនងគ្នា ដោយមិនចាំបាច់​ធ្វើ​ដំណើរមកដល់​រាជ​ធា​នីភ្នំពេញឬទីក្រុងវៀងច័ន្ទ ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរយុវជនដែលជាអ្នក​បន្ត​វេន​ របស់យើង​ទាំង​អស់គ្នា។ ទន្ទឹមនឹងនេះមេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការខិតខំបោះបង្គោលព្រំដែន​ នៃប្រទេសទាំង​ពីរឲ្យបាន១០០%នៅពេលខាងមុខ ពោលបើទីកន្លែងណាដែលភាគីទាំងពីរមិនទាន់​ឯក​ភាព​​គ្នា គឺភាគី​ទាំង​ពីរមិនអាចធ្វើអ្វីដូចគ្នាដោយរក្សាស្ថានភាពដដែល ពោលគឺធ្វើយ៉ាងណាឲ្យខ្សែបន្ទាត់​ព្រំដែននៃប្រទេស​ទាំង​ពីរ ក្លាយទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងមានទំនាក់ទំនងល្អនៃ​ប្រ​ទេស​ទាំងពីរ។ ជា​មួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាងយកចិត្តទុកដាក់ ដោយ​ធ្វើយ៉ាងរិៈរក​នូវ​គ្រប់មធ្យោបាយ ក្នុងការអភិវឌ្ឍតំបន់ត្រី​កោណ​​​នៃ​ប្រទេសកម្ពុជា-ឡាវ-វៀតណាម ដែល​ជា​តំបន់ក្រីក្រ សំ​ដៅធ្វើយ៉ាងណាលើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជននៃតំបន់ត្រីកោណ ឲ្យមាន​ការអភិ​វឌ្ឍរីកចំរើនដូច​គ្នា​និងតំបន់ដទៃទៀត។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាដោយស្នើឲ្យបណ្តា​ខេត្ត​ ដែលមានព្រំដែនជាប់គ្នា បង្កើតឡើងនូវសម្ព័ន្ធភាពរវាងខេត្តនិងខេត្ត បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា ពិសេសជំរុញឲ្យមានការតភ្ជាប់បណ្តាញគមនាគមន៍ផ្លូវគោកនៃប្រទេសទាំងពីរ។ នៅក្នុងជំនួបដ៏មាន​សារៈ​សំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រសាសន៍ទៅ​កាន់​ភាគីឡាវ ពីការ​កសាងទំបន់​វារីអគ្គិសនី​ដនសាហុង គឺធ្វើយ៉ាងឲ្យការគ្រប់គ្រងទឹក​ទន្លេមេគង្គឲ្យមាន​និរន្តរ​ភាព​។ សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍លើកឡើងថា បើទោះបីជា​ការអភិវឌ្ឍនោះស្ថិតក្នុង អធិ​បតេយ្យភាព​ទឹក​ដីឡាវក៏ពិតមែន ប៉ុន្តែធ្វើ​យ៉ាងណាសិក្សាឲ្យបានល្អថែមទៀត ដើម្បីបញ្ជៀសដល់ការ​ប៉ះ​ពាល់​ដល់ប្រទេស​ផ្នែកខាងក្រោម។ ទាក់ទិន​ការលើកឡើងនោះឯកឧត្តម ប៊ុន​ញ៉ាង វូ៉រ៉ាចិត្រមានប្រសា​សន៍​ថា ភាគីឡាវបាន​ធ្វើការសិក្សាយ៉ាងហ្មត់ហ្ចត់បំផុតដើម្បីជៀសវាងដល់ការប៉ះទង្គិចនិងជៈឥទ្ធិពល​ដល់​ប្រទេសខាងក្រោម។ តាមរយៈនេះឡាវសូម​ស្វាគមន៍ពីបរទេសទាំងអស់ ដែលមានបំណងទៅពិនិត្យគំរោង​ស្ថាបនាទំនប់វារីអគ្គិ​សនី​ដងសាហុង ដែល​បាននិងកំពុងស្ថាបនានោះ ហើយឡាវនឹងខិតខំបញ្ជៀសជា​អតិបរមា​ដែលបង្ក​នូវ​ការ​ប៉ះពាល ពីគំរោង​ស្ថាបនាវារីអគ្គិសនីដងសាហុងនោះពោលគឺភាគីឡាវនិងខិតខំ​ធ្វើ​ឲ្យ​បាមល្អដោយ​មិន​ឲ្យ​មានការប៉ះពាល់ដល់ប្រទេសជាមិត្តខាងក្រោមរបស់ឡាវ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នា​យ៉ាងផុលផុស​ជំុវិញសភាពការណ៍តំបន់ និងអន្តរជាតិ ពិសេសបញ្ហាដែល​សកលលោកកំពុងតែ មានការប្រឈមនាពេល​បច្ចុប្បន្នតួយ៉ាងដូចជាបញ្ហាជ្រុលនិយមរបស់រដ្ឋឥស្លាម បញ្ហាភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហាជនភៀស​ខ្លួន​ នៅសហភាពអឺរ៉ុប ដែលក្នុងកិច្ចពិភាក្សាគ្នានោះភាគីទាំងពីរបានចាត់ទុកថា ការ​ធ្វើបដិវត្តន៍ពណ៌​នៃ​បណ្តាប្រទេសមួយចំនួន នឹងធ្វើឲ្យប្រទេសជាតិអន្តរាយនិងការស្លាប់​រង្គាលគ្មាន​ឈប់​ឈរ។ ជាមួយគ្នានេះ​មេដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិគ្នាពីបញ្ហាក្នុងឧបទ្វីបកូរ៉េ និងបញ្ហា​សមុទ្រចិនខាងត្បូង ក្នុង​នោះភាគីទាំងពីរបានឯកភាពគ្នាស្នើដល់ភាគីពាក់ព័ន្ធផ្ទាល់ ត្រូវតែបង្កើននូវជំនឿ​ទុកចិត្តគ្នាឲ្យកាន់តែ​មាន​ទំនុកចិត្ត ពិសេសចូលរួមអនុវត្តឲ្យបាននូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិនៃ​ភាគី​ នៅសមុទ្រចិនខាងត្បូង Doc ឲ្យបានពេញលេញ ដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០០២បាន​អនុម័តជាប្រវត្តិសាស្រ្តនូវ Doc ធ្វើយ៉ាងណាបញ្ជៀសឲ្យខានតែបាននូវការប្រើប្រាស់កម្លាំងយោធា និង​បញ្ហា​ដែល​នៅសេសសល់​គឺ​ការ​ចរចារគ្នាដើម្បីឈានទៅសំរេចបាននូវ ការតាក់តែងក្រមប្រតិបត្តិCoc ឲ្យ​បាន​ឆាប់បំផុត។
​​បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៊ុនញ៉ាង វូ៉រ៉ាចិត្រ (Bun​nhang VORACHITH អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថ​លេខាលើពិធីសារ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០១៦-២០១៧ និងកំណត់ហេតុនៃកិច្ចប្រជុំ ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេវាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងភាគីឡាវតំណាងដោយបក្សប្រជាជនបដិវត្តន៍ឡាវ។
​​នៅក្នុងរាត្រីនោះដែរ លោកប៊ុនញ៉ាង វ៉ូរ៉ាចិត្រ (Bun​nhangVORACHITH អគ្គលេខាធិការ​បក្ស​ប្រជាជនបដិវត្តន៍ឡាវ បានប្រារព្វរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងបរិយាកាសដ៏ស្និតស្នាលនិងរ៉ាក់ទាក់បំផុតនេះ។
​​ក្នុងនាមបក្ស និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ លោក ប៊ុនញ៉ាង វូ៉រ៉ា​ចិត្រមានប្រសាសន៍សូមសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ជូន ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ ដែលបានចំ ណាយនូវពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទដ៏ស្រស់​បំព្រងនេះ។ លោកអគ្គលេខាធិការបក្សមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចការងាររបស់សម្តេច និងគណៈប្រតិភូទាំងអស់នៅពេលនេះ និងជួយជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ឡាវ ឲ្យ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងទំនាក់ទំនងរវាងបក្សនិងបក្ស រដ្ឋាភិបាលនិងរដ្ឋាភិបាល ទាំងផ្នែកឯកជនជាមួយនិងផ្នែកឯកជន ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេស ទាំងពីរឲ្យកាន់តែមានភាពជិតស្និត ពិសេសការរិៈរកនូវគ្រប់វិធីក្នុងការជួយគ្នាទៅវិញទៅមក។
​​ដូចគ្នានិងប្រសាសន៍លើកឡើងរបស់លោកអគ្គលេខាធិការបក្ស សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែនមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជាឡាវ ក្នុងពេលបច្ចុប្បន្នគឺមានភាពល្អប្រសើរជាងពេលណាៗ ទាំងអស់ពោលគឺរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ តែងតែមានទំនាក់ទំនងល្អនិងចេះជួយគ្នាទៅ វិញទៅមក ក្នុងគ្រាដែលមានការលំបាកដូចគ្នា។ ជាមួយនិងប្រសាសន៍លើកឡើងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានស្នើឲ្យមានការបង្កនើជំនឿទុកចិត្តគ្នា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សំដៅធ្វើ យ៉ាងណាជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនរឹងមាំ ពិសេស​សម្រាប់ស្រទាប់យុវជន ដែលជាអ្នកបន្តវេនរបស់យើង។​ សុខ​ ខេមរា

image image

...

​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print