ដែនវិនិយោគផ្សារក្រុងបានលុងចង់ក្លាយជាកន្លែងអប្បគមន៍ទៅហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្សារក្រុងបានលុងជាដែនវិនិយោគរបស់ក្រុមហ៊ុនហេង ដារ៉ា ដែលបច្ចុប្បន្ននាយកក្រុមហ៊ុនបានតែងតាំងអោយលោកជាម សុផាត ជាគណ:កម្មការគ្រប់គ្រងផ្សារ សព្វថ្ងៃនេះការគ្រប់គ្រងរបស់លោកជាម សុផាត ហាក់បីដូចជាមានឥទ្ធិពលខ្លាំងដោយមានក្រុមសន្តិសុខ និងមនុស្សមួយក្រុមដែលគេមិនដឹងថាមានតួនាទីជាអ្វីនោះទេមានការការពារយ៉ាងតឹងតែងលើសពីអ្នកដែលស្លៀកពាក់ជាឯកសណ្ឋានជាសន្តិសុខផ្សារទៀតផង។

ជាក់ស្តែងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទីព្រឹកកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងចុះស្រង់ស្ថិតិចំនួនតូបលក់គ្រឿងអលង្កា ឫវត្ថុដែលមានតម្លៃរបស់អាជីវករនៅក្នុងផ្សារ ដើម្បីងាយស្រួលការពារសុវត្ថិភាពសន្តិសុខ និងទំនាក់ទំនងលេខទូរស័ព្ទរវាងអាជីវករ និងសមត្ថកិច្ចមូលដ្ឋាន។ ប៉ុន្តែខណៈពេលដែលអ្នកសារព័ត៌មានបំពេញបេសកម្មរបស់ខ្លួន ត្រូវបានកម្លាំងសន្តិសុខផ្សារចំនួន៤នាក់ដែលស្លៀកពាក់ជាសន្តិសុខព្រមទាំងពាក់ម៉ាស់គ្រប់ៗគ្នាហាក់បីដូចខ្លាចគេស្គាល់មុខពួកគេ ក្រុមសន្តិសុខទាំងនេះបានមករារាំងនៅការផ្តិតរូបភាពអ្នកសារព័ត៌មានដែលសមត្ថកិច្ចចុះធ្វើការ មិនតែប៉ុណ្ណោះមានមនុស្សមួយក្រុមទៀតមានឯកសណ្ឋានស៊ីវិលបានតាមចោមរោម អ្នកសារព័ត៌មាននិងមានពាក្យជេរប្រមាថអូសដៃអ្នកសារព័ត៌មានអោយចូលទីស្នាក់ការផ្សារសួរនាំ។

ក្រុមសន្តិសុខបានប្រាប់អ្នកសារព័ត៌មានថាបើចង់ចូលផ្សារលុះត្រាតែមានការអនុញ្ញាតពីគណ:កម្មការផ្សារព្រោះថាកន្លែងក្នុងផ្សារនេះគឺជាផ្ទះរបស់ពួកគេ។

ចំពោះលោកជាម សុផាត ពោលពាក្យថាដែននេះជាដែនរបស់គាត់មិនអាចបណ្តោយអោយក្រុមអ្នកសារព័ត៌មានចូលទៅដោយគ្មានការអនុញ្ញាតនោះទេ ហើយគាត់និយាយបន្តទៀតថាអ្នកសារព័ត៌មាននិយាយពាក្យញ៉ួសញ៉ុងមិនពិត ថែមទាំងបានជេរប្រមាថមាក់ងាយដល់អ្នកសារព័ត៌មានយ៉ាងធ្ងន់ៗផងដែរ។

ចំណែកលោកអ៊ុក សំអុល អភិបាលក្រុងបានលុងបានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី១២ខែមិនានេះថាបើអ្នកសារព័ត៌មានចូលយកសកម្មភាពសូមប្រយ័ត្នខ្លួនឯងផង ហើយកុំចូលទៅម្នាក់ឯងខ្លាចមានបញ្ហាជាមួយក្រុមសន្តិសុខផ្សារ ពីព្រោះថាកន្លែងផ្សារនោះស្ទើរក្លាយជាតំបន់អប្បគមន៍ទៅហើយ សូម្បីតែអាជ្ញាធរចង់ធ្វើអ្វីក៏មានការស្មុកស្មាញផងដែរ។

ដោយឡែកលោកឧកញ៉ាសា លាង នាយកក្រុមហ៊ុនហេង ដារ៉ា វិនិយោគផ្សារបានលុងបានអោយដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២នេះថា បញ្ហានេះបន្ទាប់ពីលោកបានប្រជុំរួច សម្រាប់អ្នកសារព័ត៌មានមិនមានជាបញ្ហាអ្វីនោះទេចំពោះការចូលយកព័ត៌មាននៅក្នុងផ្សារ ប៉ុន្តែបើចូលទៅត្រូវជំរាបគណ:កម្មការគ្រប់គ្រងផ្សារជាមុនសិនដើម្បីធានាសន្តិសុខដល់ក្រុមអ្នកសារព័ត៌មាន។

សូមរំលឹកផងដែរថា អាជ្ញាធរក្រុងបានលុង នឹងអ្នកវិនិយោគផ្សារហេង ដារ៉ា ដែលធ្វើអោយអាជីវករនឹងប្រជាពលរដ្ឋមួយចំនួនធុញទ្រាន់ទ្រលាន់ត្រចៀកលែងចង់ស្តាប់លែងចង់ឃើញនូវវិបត្តិដ៏រ៉ីងរៃយ៉ាងរាុំរ៉ៃជាយូរមកហើយដែលរឿងរ៉ាវទាំងនោះវាធ្វើអោយខូចអារម្មណ៍ព្រោះវាមិនមែនជារឿងតែម្តងវារឿងច្រំដែល៕

20160312203923

20160312203923 (1)

20160312203923 (2)

20160312203923 (3)

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print