មន្រ្តី​ជាន់ខ្ពស់​ចិន៖​ ព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការកោះតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ​៖ ជាថ្មីម្តងទៀត​ កាលពីថ្ងៃចន្ទទី២៤​ ខែឧសភា​ ឆ្នាំ​២០២១​មន្ត្រី​ជាន់ខ្ពស់​របស់ក្រសួងការបរទេសចិន បានព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែកចូលកិច្ចការហាកោះតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនថា «ធ្វើការរួមគ្នាដើម្បីស្វែងរកសន្តិភាព និងស្ថេរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់»។

បេីយោងតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែឧសភា​ បានដកស្រង់ចេញផ្សាយពី​អ្នកនាំពាក្យក្រសួងការទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់ មួយនៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា៖ «ប្រទេសចិនមានការព្រួយបារម្ភអំពីខ្លឹមសារពាក់ព័ន្ធ នៃសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយយើងជឿជាក់ថាការអភិវឌ្ឍ នៃទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូង គួរតែមានលក្ខណៈអំណោយផលក្នុងការលើកកម្ពស់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ដោយមិនគួរបង្កអន្តរាយដល់ផលប្រយោជន៍របស់ភាគីទីបី រួមទាំងប្រទេសចិននោះទេ»។​

អ្នកនាំពាក្យក្រសួងការទេសរូបនេះ​ បានសង្កត់ធ្ងន់ថា «សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បានលើកឡើងពីកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងទៀត។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ហើយវាពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដែលរារាំងមិនឱ្យមានការជ្រៀតជ្រែកពីបរទេសជាដាច់ខាត»។

លេីសពីនេះ​ លោក Zhao Lijian បន្ថែមទៀតថា៖ «យើងទទូចដល់បណ្តាប្រទេសដែលពាក់ព័ន្ធឱ្យប្រយ័ត្នប្រយែងក្នុងប្រើប្រាស់ពាក្យសម្តីរបស់ពួកគេជុំវិញបញ្ហាកោះតៃវ៉ាន់ និងកុំប្រលែងលេងជាមួយភ្លើង»៕ដោយ​៖ស​ តារា​

...

លោក Geng Shuang អ្នកនាំ​​​ពាក្យ​​​ក្រសួង​​ការបរ​​ទេស​​​ចិន (រូបភាព៖ CGTN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print